កីឡា
នេះកាលវិភាគប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមទាំង១៤ប្រភេទកីឡា
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចេញជាផ្លូវការហើយអំពីពេលវេលាប្រកួតកីឡាជនពិការទាំង១៤ប្រភេទកីឡា។ ក្នុងនោះ កីឡាបាល់បោះរទេះចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមិថុនា ហើយកីឡាអុកចាប់ផ្តើមប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមិថុនា ខណៈកីឡាផ្សេងៗទៀតសុទ្ធតែចាប់ផ្តើមពីថ្ងៃទី៤ពោលគឺក្រោយពេលពិធីបើកជាផ្លូវការ។

- បាល់បោះរទេះ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមិថុនា នៅសាលដំរី២ ពហុកីឡដ្ឋានជាតិមរតកតេជោ
- អុក ចាប់ពីថ្ងៃទី៣ ដល់ទី៨ ខែមិថុនា នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- លើកទម្ងន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមិថុនា នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន
- អត្តពលកម្ម ពីថ្ងៃទី៤ ដល់ ទី៨ ខែមិថុនា នៅទីលានបាល់ទាត់ ពហុកីឡដ្ឋានជាតិមរតកតេជោ
- វាយសី ចាប់ពីថ្ងៃទី៤ ដល់ទី៩ ខែមិថុនា នៅទីលានវាយសី ពហុកីឡដ្ឋានជាតិមរតកតេជោ
- ប៊ូស្យា ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
- បាល់ទាត់ពិការភ្នែក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅទីលានហុកគី ពហុកីឡដ្ឋានជាតិមរតកតេជោ
- បាល់ទាត់ CP ចាប់ពីថ្ងៃទី៤ ដល់ទី៩ ខែមិថុនា នៅទីលានបាល់ទាត់ ពហុកីឡដ្ឋានជាតិអូឡាំពិក
- បាល់បោះពិការភ្នែក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក
- យូដូ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា នៅសហភាពសហព័ន្ធយុវជនកម្ពុជា
- ហែលទឹក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅទីលានហែលទឹក ពហុកីឡដ្ឋានជាតិមរតកតេជោ
- វាយកូនឃ្លីលើតុ ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅទីលានវាយកូនឃ្លីលើតុ ពហុកីឡដ្ឋានជាតិមរតកតេជោ
- បាល់ទះអង្គុយ ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅសាលដំរី១ ពហុកីឡដ្ឋានជាតិមរតកតេជោ
- អេឡិចត្រូនិក ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា នៅណាហ្គាវើលដ៍
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង