Connect with us

កីឡា

ម៉ាឡេស៊ី ប្រកាសដណ្ដើម​មេដាយមាស ៣៣​គ្រឿង ពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា

បានផុស

នៅ

ប្រតិភូ​កីឡា​ពិការ​ម៉ាឡេស៊ី បានកំណត់​គោលដៅ​ដើម្បី​សម្រេចការ​ឈ្នះ​ឱ្យបាន​មេដាយមាស ៣៣​គ្រឿង ប្រាក់ ៥១​គ្រឿង និង​សំរឹទ្ធ ៥៨​គ្រឿង ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៣ ដល់ទី​០៩ ខែមិថុនា​។

ប្រធាន​ក្រុមប្រឹក្សា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៃ​ប្រទេស​ម៉ាឡេស៊ី (PCM) លោក Shahriman Zaharudin បាន​និយាយថា មេដាយមាស​ដែល​ត្រូវបាន​កំណត់​គោលដៅ​គឺ​ទាប​ជាង​បើ​ប្រៀបធៀប​ទៅនឹង​សមិទ្ធិផល​របស់​ពួកគេ​នៅ​ទីក្រុង Solo ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំមុន ដែល​ពួកគេ​ត្រលប់មក​ផ្ទះ​វិញ​ជាមួយនឹង​មេដាយ ៣៦-២០-១៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា នេះ​គឺ​ដោយសារ​ម្ចាស់​មេដាយមាស​ឆ្នាំ​ចាស់​ចំនួន ៣​នាក់​របស់​ម៉ាឡេស៊ី​នឹងមិន​ចូលរួម​ប្រកួត​លើក​នេះ​នោះទេ គឺ​ម្ចាស់​មេដាយមាស​ប៉ា​រ៉ា​ឡាំ​ពិ​ក Mohd Latif Romly (​លោត​ចម្ងាយ​), Muhammad Ziyad Zolkefli (​ចោលដុំដែក​) និង Cheah Liek Hou (​វាយ​សី​ប៉ា​រ៉ា​)​។

Megat D. Shahriman បាន​និយាយ​ថា អត្ត​ព​លិ​ក​សម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នឹងមាន​អត្ត​ព​លិ​ក​ចំនួន ១៤៤​នាក់ ដែល​ក្នុងនោះ​មាន ៦២​នាក់ ឬ ៤៣​ភាគរយ ដែល​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​។​

លោក Megat D. Shahriman បានបន្តទៀតថា «​យ៉ាងណាក៏ដោយ យើង​មាន​ទំនុក​ចិត្ត​ថា ពួកគេ​អាច​សម្រេច​បាន​គោលដៅ​មេដាយមាស​។ ក្នុងការ​កំណត់​គោលដៅ​មេដាយ​លើក​នេះ ក្រុមប្រឹក្សា​កីឡា​ជាតិ (NSC) និង PCM បាន​អនុវត្ត​វគ្គ​ភ្ជាប់​គ្នា​ជាមួយ​សមាគម​កីឡា​ជាតិ​ដែល​នឹងចូលរួម​ប្រកួតប្រជែង​ក្នុង APG លើក​នេះ​»​។

​លោក​បាន​បន្តថា​៖ «​ការសម្រេចចិត្ត​របស់​ម្ចាស់ផ្ទះ (​កម្ពុជា​) ក៏​មិនបាន​ចុះបញ្ជី​វិញ្ញាសា​ចំនួន​១០ ដែល​មកពី​កីឡា​ចំនួន ២ គឺ​កីឡា​បាញ់​ធ្នូ និង​វាយ​កូន​បាល់​លើ​រទេះ​។ ប្រសិនបើ​គេ​រៀបចំ យើង​អាច​ឈ្នះ​បាន​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​៣»​។

លោក​បាន​បន្ត​ថា ក្នុងចំណោម​ព្រឹត្តិការណ៍​សរុប ម៉ាឡេស៊ី​នឹងចូលរួម​ប្រកួត​ក្នុង​ចំនួន ១៥៣​វិញ្ញាសា ឬ​ស្មើនឹង ៣៥,៦៦​ភាគរយ​នៃ​វិញ្ញាសា ចំនួន​៤២៩ ដែល​បាន​ចូលរួម​៕

ប្រែ​សម្រួល​ ៖ មន្នី​រ័ត្ន

ប្រភព​ ៖ bernama.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម