កីឡា
អាជ្ញាកណ្តាលបទពិសោធប៉ារ៉ាឡាំពិក៣០នាក់មកជួយអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
ក្រុមអាជ្ញាកណ្តាល៣០នាក់មកពីប្រទេសជប៉ុនដែលសុទ្ធតែមានបទពិសោធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកបានមកដល់ប្រទេសកម្ពុជាហើយដែលត្រូវបានធ្វើពិធីទទួលស្វាគមន៍កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងពិធីទទួលស្វាគមន៍នៅនិវេសនដ្ឋានឯកគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោមវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា, លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា, លោក Takahiro Waku អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការទូទៅរបស់ក្រុមប្រឹក្សាលើកកម្ពស់កីឡាជប៉ុន ព្រមទាំងមន្ត្រីស្ថានទូត ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានឲ្យដឹងក្នុងពិធីនោះថា អាជ្ញាកណ្តាលមានចំនួន៣០រូបលើកីឡា៤ប្រភេទគឺអត្តពលកម្ម ហែលទឹក បាល់បោះរទេះ និងលើកទម្ងន់ត្រូវបានរាជរដ្ឋាភិបាលជប៉ុនបញ្ជូនមកចូលរួមធ្វើការក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកមានប្រសាសន៍ថា ៖«នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុនដែលបានចូលរួមចំណែកក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម ដោយប្រើប្រាស់បទពិសោធដែលទទួលបានពីការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២១។ ខ្ញុំសង្ឃឹមថា អាជ្ញាកណ្តាលនឹងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសកម្មពេញលេញដោយប្រើបទពិសោធរបស់ខ្លួនក្នុងប្រទេសជប៉ុន»។

ការបញ្ជូនក្រុមអាជ្ញាកណ្តាលមកជួយអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងដំណើរទស្សកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី គិស៊ិដា នៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២២។ នេះជាកិច្ចសហប្រតិបត្តិការថ្មីមួយទៀតរវាងប្រទេសកម្ពុជា និងជប៉ុន ស្របពេលឆ្នាំ២០២៣ជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតសម្រាប់ប្រទេសទាំងពីរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានសង្កត់ធ្ងន់ថា តាមរយៈអាជ្ញាកណ្តាលមកពីប្រទេសជប៉ុនដែលរួមចំណែកនេះ កម្ពុជានឹងទទួលបានជោគជ័យសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដូចកីឡាស៊ីហ្គេមដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗ។

ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារៀបរាប់ពីសារសំខាន់នៃការចូលរួមរបស់អាជ្ញាកណ្តាលមកពីប្រទេសជប៉ុនក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។
«មិនត្រឹមតែអាជ្ញាកណ្តាលនេះប៉ុណ្ណោះទេ ជប៉ុនបានបញ្ជូនក្រុមការងារមកជួយបង្ហាត់អប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា តាមសាលារៀន ជួយរៀបចំជាកម្មវិធីសិក្សាទាំងបឋម និងមធ្យមសិក្សា ហើយរៀបចំជាសៀវភៅគោល និងបង្ហាត់ហ្វឹកហ្វឺនដើម្បីអាចឲ្យការហាត់ប្រាណនេះមានល្អប្រសើរឡើងវិញសមស្របតាមស្តង់ដាវិទ្យាសាស្ត្រ»។ លោករដ្ឋមន្ត្រីបានរៀបរាប់។

លោកបានសង្កត់ធ្ងន់ថា ៖«ការប្រកួតអាស៊ានប៉ារ៉ាហ្គេមគឺជាការប្រកួតអន្តរជាតិ ដូច្នេះការចូលរួមពីជប៉ុនមានអាជ្ញាកណ្តាល និងចៅក្រមនេះ ជួយឲ្យកាន់តែមានទំនុកចិត្ត។ យើងដឹងហើយថា ស៊ីហ្គេមកន្លងទៅ ការប្រកួតបាល់ទាត់រវាងឥណ្ឌូណេស៊ី និងថៃ តើវាផុសផុលយ៉ាងណា? អីចឹង បើអាជ្ញាកណ្តាលមិនដល់កម្រិតស្តង់ដាទេ គេអត់ជឿទេ ព្រោះអ្នកខ្លះអាចនិយាយថា អាជ្ញាកណ្តាលកាន់ជើងខាងនេះ កាន់ជើងខាងនោះ។ អីចឹងហើយការប្រកួតអាស៊ានប៉ារ៉ាហ្គេមដូចគ្នាដែរ។ វត្តមានរបស់អាជ្ញាកណ្តាលជប៉ុនសំខាន់ដើម្បីឲ្យអ្នកចូលរួមជឿជាក់ មិនថាអ្នកឈ្នះ និងអ្នកចាញ់ទេគឺសុខចិត្ត ព្រោះយើងមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិ»។

អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានកីឡា១៤ប្រភេទ និងវិញ្ញាសាជាង៤០០ត្រូវបើកជាផ្លូវការនៅល្ងាចថ្ងៃទី៣ និងបិទបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់