កីឡា
ថ្ងៃនេះនឹងរកឃើញម្ចាស់មេដាយ៤គ្រឿងអាស៊ានប៉ារ៉ាហ្គេមទី១២
សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឈានដល់ថ្ងៃទី២ហើយ បន្ទាប់ពីការប្រកួតថ្ងៃដំបូងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ ថ្ងៃទី២មានការប្រកួត៣ប្រភេទកីឡា និងត្រូវរកឃើញម្ចាស់មេដាយមាស៤គ្រឿងគឺ២គ្រឿងសម្រាប់កីឡាបាល់បោះរទេះជនពិការ និង២គ្រឿងទៀតសម្រាប់កីឡាវាយសី។

កីឡាវាយសីពិការ
ការប្រកួតកីឡាវាយសីមាន២វិញ្ញាសាដែលនឹងរកឃើញម្ចាស់មេដាយមាសនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៨:៣០នាទីព្រឹកទៅ។
- វិញ្ញាសា ក្រុមឈរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ឥណ្ឌូណេស៊ី vs វៀតណាម
- វិញ្ញាសា ក្រុមបុរសឈរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ម៉ាឡេស៊ី vs ថៃ
- វិញ្ញាសា ក្រុមបុរសឈរ វគ្គដណ្តើមមេដាយសំរិទ្ធ និងមេដាយមាស
- វិញ្ញាសាបុរសក្រុម WH វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស៖ ម៉ាឡេស៊ី VS ថៃ
កីឡាអុកពិការ
ការប្រកួតមានច្រើនវិញ្ញាសា វគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីម៉ោង៨:៣០នាទី រហូតដល់១០:៣០នាទីព្រឹក នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កីឡាបាល់បោះរទេះពិការ
ការប្រកួតកីឡាបាល់បោះរទេះពិការមាន២វិញ្ញាសាគឺបុរស៣ទល់៣ និងនារី៣ទល់៣ នឹងរកឃើញម្ចាស់មេដាយមាស និងបន្តការប្រកួតសន្សំពិន្ទុសម្រាប់វិញ្ញាសា៥ទល់៥។ ការប្រកួតនៅសាលដំរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
- វិញ្ញាសានារី៣ទល់៣
- ដណ្តើមមេដាយសំរិទ្ធ៖ ហ្វីលីពីន vs ឡាវ
- ដណ្តើមមេដាយមាស៖ កម្ពុជា vs ថៃ
- វិញ្ញាសាបុរស៣ទល់៣
- ដណ្តើមមេដាយសំរិទ្ធ៖ កម្ពុជា vs ម៉ាឡេស៊ី
- ដណ្តើមមេដាយមាស៖ ថៃ vs ហ្វីលីពីន
- វិញ្ញាសាបុរស៥ទល់៥
- វគ្គសន្សំពិន្ទុ៖ កម្ពុជា vs ថៃ
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ