Connect with us

កីឡា

កីឡាករ​ពិការ​ដៃ យី សុខសាន្ត «ថ្ងៃ​នេះមិន​ជោគជ័យ ថ្ងៃ​ក្រោយ​នឹង​ជោគជ័យ»

បានផុស

នៅ

កីឡាករ​ជន​ពិការ​ដៃ​ទាំង​ពីរ​របស់​កម្ពុជា យី សុខសាន្ត ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤​​ដោយ​មិន​ទទួល​បាន​មេដាយ​ទេ​សម្រាប់​ការ​ប្រកួត​រត់​ចម្ងាយ​​៥០០០​ម៉ែត្រ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យី សុខសាន្ត​ រត់​បាន​យ៉ាង​ល្អ​សម្រាប់​​ប៉ុន្មាន​ជុំ​ដំបូង​ដោយ​នៅ​​ជាប់​គ្នា​នឹង​​គូ​ប្រជែង​​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​​មើល​ទៅ​មិន​ចាញ់​​ដាច់​គូ​ប្រជែង​ទេ ប៉ុន្តែ​នៅ​ជុំ​ចុង​ក្រោយ​​បែរ​ជា​អត្តពលកម្ម​ពិការ​កម្ពុជា​រូប​រត់​អត់​បាន​ល្អ​ដោយ​បាន​ស្ថិត​នៅ​ពី​ក្រោយ​គូ​ប្រជែង​ប្រហែល​ជា​១០​ម៉ែត្រ។

​នៅ​ពេល​ យី សុខសាន្ត ​​បាន​រត់​ដល់​ទី​​បញ្ចប់​​ត្រូវ​បាន​អ្នក​គាំទ្រ​ទះ​ដៃ​អបអរសាទរ​សម្រាប់​ការ​ប្រឹង​ប្រែង​យ៉ាង​ល្អ។ ជា​ពិសេស​គេ​មើល​ឃើញ​ថា ភរិយា និង​កូន​របស់​លោក​​ទទួល​ស្វាគមន៍ លើក​ទឹក​ចិត្ត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​​ថា កូន​ប្រុស​របស់​លោក​បាន​បក​​​ខ្យល់​​នៅ​ពេល​ឪពុក​ហត់​នឿយ​អស់​កម្លាំង​ខ្លាំង។

សម្រាប់​ការ​រត់​ប្រណាំង​នេះ យី សុខសាន្ត បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី»​ថា សម្រាប់​ប៉ុន្មាន​ជុំ​ដំបូង លោក​ធ្វើ​បាន​ល្អ​ដោយសារ​សាច់​ដុំ​ជើង​​នៅ​រឹង​មាំ​ល្អ ប៉ុន្តែ​ដល់ជុំ​ចុង​ក្រោយ​សាច់​ដុំ​ជើង​ចាប់​ផ្តើម​​ស្ពឹក​ដែល​ធ្វើ​ឲ្យ​ពិការ​រត់ ជា​ពិសេស​កន្លែង​ផ្លូវ​កោង​ពិការ​បត់​ខ្លាំង​មែន​ទែន។ ជាង​នេះ​ទៀត​នោះ ម្រាម​ជើង​​ចាប់​ផ្តើម​ឈឺ​ធ្វើ​ឲ្យ​សន្ទុះ​រត់​ថយ​ចុះ​យ៉ាង​ខ្លាំង។

«ការ​រត់​មាន​ការ​លំបាក​ខ្លាំង។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​អៗ ព្រោះ​មានឧបសគ្គ​ខ្លាំង ដោយសារ​គូ​ប្រជែង​ល្អ។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ដែល​ធ្វើ​អត់​បាន​ល្អ ព្រោះ​ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាពហើយ។ ខ្ញុំ​នឹង​បន្ត​ហាត់​បន្ថែម​ទៀត ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​ជោគជ័យ»។ លោក​បាន​រៀប​រាប់។

លោក​បន្ថែម​ថា ៖«ខ្ញុំ​នៅ​មាន​ប្រកួត​២​វិញ្ញាសា​ទៀត​គឺ​១៥០០​ម៉ែត្រ និង​​​លោត​បណ្តាក់ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា អត់​សង្ឃឹម​ច្រើន​ទេ តែ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​បាន​ល្អ។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​ដោយសារ​តែ​ខ្ញុំ​ធ្វើ​បាន​ល្អ​ជាង​ថិរវេលា​ចាស់»។​

កីឡាករ​ពិការ​ដៃ​ទាំង​ពីរ យី សុខសាន្ត ៖«ទោះ​​ថ្ងៃ​នេះ​ខ្ញុំ​អត់​ជោគជ័័យ ខ្ញុំ​នឹង​តស៊ូ​ឲ្យ​​ជោគជ័យ​ថ្ងៃ​មុខ ព្រោះ​ភាព​ជោគជ័យ​មិន​មែន​បាន​មក​ដោយ​ស្រួល​ទេ គឺ​ត្រូវ​ការ​ឆ្លង​កាត់​ការ​លំបាក ឧបសគ្គ​ច្រើន​ណាស់»។

សម្រាប់​លទ្ធផល​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​ កីឡាករ​ម៉ាឡេស៊ី Muhammad Haisham ទទួល​បាន​មេដាយ​មាស​ដោយ​ប្រើ​ពេល​១៨.៤៩.៤២០​នាទី។ កីឡាករ​ហ្វីលីពីន Teves Reyes ទទួល​បាន​មេដាយ​ប្រាក់​ដោយ​ធ្វើ​បាន​១៨.៥០.១៦០​នាទី និង​កីឡាករ​វៀតណាម Tran Van Duc ទទួល​បាន​មេដាយ​សំរិទ្ធ​ដោយ​ធ្វើ​បាន ១៨.៥០.១៧០​នាទី ខណៈ​កីឡាករ​កម្ពុជា យី សុខសាន្ត ស្ថិត​នៅ​លេខ៤​ដោយ​​ធ្វើ​បាន​១៩.០១.២៤០​នាទី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម