កីឡា
គូគួរឲ្យចាប់អារម្មណ៍ ក្រុមបាល់ទះអង្គុយពិការកម្ពុជា ប៉ះ ថៃ ម៉ោង៤រសៀល
ក្រុមបាល់ទះអង្គុយពិការកម្ពុជានឹងប្រកួតលើកទី៣វគ្គវិលជុំសន្សំពិន្ទុជាមួយក្រុមខ្លាំងថៃវេលាម៉ោង៤រសៀល ថ្ងៃចន្ទ ទី៥ ខែមិថុនា នេះនៅសាលដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន លើកទី១២ ឆ្នាំ២០២៣។
នេះជាការប្រកួតវគ្គវិលជុំសន្សំពិន្ទុលើកទី៣សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា និងថៃ បន្ទាប់ពីការប្រកួតពីរលើកកន្លងមកទទួលបានជ័យជម្នះ និងមិនទាន់ស្គាល់បរាជ័យដូចគ្នា។ ថ្ងៃបើកឆាក ក្រុមម្ចាស់ផ្ទះកម្ពុជាបានយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០។ ចំណែកថៃបានយកឈ្នះហ្វីលីពីន ៣-០ និងបន្តឈ្នះក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០។

នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ ក្រុមម្ចាស់ផ្ទះកម្ពុជាបានយកឈ្នះក្រុមមីយ៉ាន់ម៉ាដោយលទ្ធផល ៣-០ និងបន្តប្រកួតជាមួយក្រុមខ្លាំងថៃ វេលាម៉ោង៤រសៀលថ្ងៃនេះ។
នៅថ្ងៃទី៦ ខែមិថុនា ជាការប្រកួតបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ ហើយបន្ទាប់មកក្រុមលេខ១ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងក្រុមលេខ៣ប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរិទ្ធ។
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៤ ខែមិថុនា
- ហ្វីលីពីន ០-៣ ថៃ (៦-២៥, ៩-២៥ និង១០-២៥)
- ឥណ្ឌូណេស៊ី ៣-១ មីយ៉ាន់ម៉ា (២៥-១៨, ២៥-២២, ២៣-២៥ និង២៥-១៨)
- កម្ពុជា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១៣ និង ២៥-១៦)
- ឥណ្ឌូណេស៊ី ០-៣ ថៃ (២៥-១៤, ២៧-២៥ និង២៥-២១)
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៥ ខែមិថុនា
- កម្ពុជា ៣-០ មីយ៉ាន់ម៉ា (២៥-២២, ២៥-១០ និង ២៥-១១)
- ហ្វីលីពីន vs ឥណ្ឌូណេស៊ី (ម៉ោង២រសៀល)
- កម្ពុជា vs ថៃ (ម៉ោង៤រសៀល)
កម្មវិធីប្រកួតសន្សំពិន្ទុ ថ្ងៃទី៦ ខែមិថុនា
- មីយ៉ាន់ម៉ា vs ហ្វីលីពីន (ម៉ោង៩ព្រឹក)
- ឥណ្ឌូណេស៊ី vs កម្ពុជា (ម៉ោង១១ព្រឹក)
- មីយ៉ាន់ម៉ា vs ថៃ (ម៉ោង៤រសៀល)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ