Connect with us

កីឡា

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

បានផុស

នៅ

មិនធម្មតា​ទេ​តារា​ប្រដាល់​ថៃ Capitan Petchyindee Academy ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី ONE BANTAMWEIGHT KICKBOXING WORLD CHAMPIONSHIP បន្ទាប់ពី​ផ្ដួល Ramazanov ឲ្យ​សន្លប់​មិន​ដល់​២​ទឹក​ស្រួលបួល​ផង​នៅ​ព្រឹត្តិការណ៍ ONE: UNBREAKABLE នៅ​យប់​ថ្ងៃទី ២២ មករា នេះ​ឯ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១ Capitan ដើរចូល​ប្រើ​កណ្ដាប់ដៃ អមដោយ​ការ​ទាត់​ជើង​ក្រោម​មិន​ខ្លាចរអា​នឹង​ម្ចាស់​ខ្សែក្រវាត់​ទាល់តែសោះ​។ ចំណែក Alaverdi Ramazanov បាន​ប្រើ​បច្ចេកទេស​វាយឆ្មក់ និង​ដកថយ​មួយៗ​។ នៅ​ពាក់កណ្ដាល​ទឹក​ដំបូង Capitan ចេញ​កណ្ដាប់​ឆ្វេង​ស្ដាំ​មួយ​ពីរ​ធ្វើ​ឲ្យ​កីឡាករ​រុស្សី​ផ្ងាក​ថា​ក្រោយ​ទៅ​ក្បែរ​រេញ ប៉ុន្តែ កីឡាករ​ថៃ​មិនអាច​ផ្ដាច់​បានឡើយ​។

Ramazanov នៅ​បន្ត​តាំងចិត្ត និង​គេច​ហើយ​ឆ្មក់​វិញ​ចំៗ លើ Capitan ដែរ​ប៉ុន្តែ មិន​ធ្ងន់​រហូតដល់​គ្រោះថ្នាក់​ឡើយ មុននឹង​បញ្ចប់​ទឹក​នេះ​។

​ទឹក​ទី​២ Capitan នៅតែ​រក្សា​ជំហរ​ដដែល​ពោល ទាត់​ក្រោម​ផង និង​សម្រុក​កណ្ដាប់ដៃ​កាន់តែខ្លាំង​ពេល​ដឹង​កម្លាំង​របស់ Ramazanov ថយចុះ​។ ការប្ដូរ​គ្នា​មួយ​ប្រាវ​នៅ​ដើម​ទឹក​ទី​២​មិនមាន​ភាគី​ណា​រងរបួស​។ ប៉ុន្តែ ជាង​ពាក់កណ្ដាល​ទឹក កូនសិស្ស​មកពី​ក្លិប Petchyindee Academy បាន​សម្រុក​កណ្ដាប់ដៃ​ចំ​គោលដៅ​ឆ្វេង​ស្ដាំ និង កៀរ​ម្ចាស់​ខ្សែក្រវាត់​ទៅ​ក្បែរ​សង្វៀន មុននឹង​បញ្ចប់​ដោយ​កណ្ដាប់ដៃ​ញាប់​រន្ថើន​ធ្វើ​ឲ្យ​គូប្រកួត​ដួល​លើ​ក្ដារ​រេញ​។

​ទីបំផុត Capitan ផ្ដួល Ramazanov ឲ្យ​សន្លប់​នៅ​នាទី​ទី ១:៥៦ នៃ​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែក្រវាត់​ពិភពលោក​លើកដំបូងរ​បស់​ខ្លួន​។

​ម្ចាស់​ខ្សែក្រវាត់​ថ្មី Capitan បាន​ថ្លែង​ថា «​សូម​អរគុណ គ្រូបង្វឹក ក្រុមការងារ​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ និង​ឈ្នះ​ខ្សែក្រវាត់​។ ខ្ញុំ​រង់ចាំ​ការឡើង​ការពារ​ខ្សែក្រវាត់​ឲ្យ​សម្រេច និង រក្សា​ខ្សែក្រវាត់​ឲ្យ​យូរ​តាមតែ​អាចធ្វើ​ទៅបាន​»​។

​គួរ​ដឹងថា Capitan សាង​កំណត់ត្រា​ផ្ដួល​គូប្រកួត​លឿន​បំផុត​នៅ ONE Super Serie ដោយ​ប្រើពេល​ត្រឹម ៦ វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​មិត្ត​រួម​ជាតិ Petchtanong ឲ្យ​សន្លប់​ឈឹង​នៅ​ព្រឹត្តិការណ៍ ONE: A NEW BREED III កាលពី​ខែកញ្ញា ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម