កីឡា
ខាន់ ចេសា ស្រក់ទឹកភ្នែកពីការឈ្នះមេដាយមាសពិភពលោកជាលើកទី២
វីរកីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានរំភើបរហូតស្រក់ទឹកភ្នែក បន្ទាប់ពីបានយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino វគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាសពិភពលោក ក្នុងប្រភេទទម្ងន់ Light-Feather (៥៣.៥គីឡូក្រាម) ក្នុងការប្រកួតជើងឯកជឺជីតស៊ូពិភពលោកឆ្នាំ២០២៣ (IBJJF World Champion 2023) ចាប់ពីថ្ងៃទី១ដល់ទី៤ ខែមិថុនា នៅសហរដ្ឋអាមេរិក។
ការប្រកួតដែលប្រជុំដោយកីឡាការិនីជឺជីតស៊ូកម្រិតពិភពលោក កីឡាការិនីកម្ពុជា ខាន់ ចេសា ធ្វើបានយ៉ាងល្អនៅវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រជួបនឹងកីឡាការិនីឆ្នើមរបស់ប្រេស៊ីល Thamires Aquino។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពិតជាស្វិតស្វាញខ្លាំងមែនទែនដោយកីឡាការិនីទាំងពីរមានឱកាសឃ្លេ និងស្វែងរកពិន្ទុបានទៅវិញទៅមកដូចគ្នាដោយពិន្ទុស្មើ ៦-៦។ ទោះបីជាយ៉ាងណា នៅវិនាទីចុង ក្រោយ ខាន់ ចេសា មានឱកាសល្អជាងដោយបានចាប់ឱបពីក្រោយ និងឡើងជិះពីលើធ្វើឲ្យកីឡាការិនីប្រេស៊ីលដួលទៅក្តារហើយក៏នាទីអស់តែម្តង។ នៅពេលនោះ អាជ្ញាកណ្តាលបានលើកដៃផ្តល់ឲ្យកីឡាការិនីកម្ពុជា២ពិន្ទុទៀតដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៨-៦។
ក្រោយចប់ការប្រកួត និងឃើញពិន្ទុរបស់ខ្លួនឈ្នះ ខាន់ ចេសា បានអង្គុយចុះ ហើយបានស្រក់ទឹកភ្នែកដែលកើតចេញពីការរំភើបចំពោះជ័យជម្នះរបស់ខ្លួន។

នេះជាមេដាយមាសពិភពលោកទី២សម្រាប់កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ក្នុងកម្រិតពេញវ័យ បន្ទាប់ពីបានឈ្នះមេដាយមាសពិភពលោកលើកទី១តាមរយៈជ័យជម្នះវគ្គផ្តាច់ព្រ័ត្រលើកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi Anaians ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនៅប្រទេសអារ៉ាប់រួម ឆ្នាំ២០២២។
ការឈ្នះមេដាយមាសជឺជីតស៊ូពិភពលោកកាលឆ្នាំ២០២២ ខាន់ ចេសា ទើបតែទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាលកម្ពុជានៅពេលមកប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ