កីឡា
អបអរសាទរ! ព្រឹកនេះកម្ពុជាឈ្នះមេដាយមាស២គ្រឿងទៀត
ក្រុមអត្តពលកម្មកម្ពុជាបានឈ្នះមេដាយមាស២គ្រឿងទៀតសម្រាប់ការប្រកួតព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។

មេដាយមាសទី១ រកបានដោយកីឡាការិនីពិការរត់ប្រណាំង យិន សូត សម្រាប់វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ។ យិន សូត ធ្វើបានថិរវេលា២.៥៦.៧៤០នាទីដើម្បីទទួលបានមេដាយមាស ខណៈមេដាយប្រាក់បានទៅកីឡាការិនីវៀតណាម Nguyeen Kim Xuyen ធ្វើបានថិរវេលា៣.០៥.៤៦០នាទី។ កាលពីម្សិលមិញ កីឡាការិនីកម្ពុជារូបនេះបានឈ្នះមេដាយសំរិទ្ធ លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ។
មេដាយមាសទី២រកបានដោយកីឡាការិនីពិការរត់ប្រណាំង ងួន រតនា សម្រាប់វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ។ នេះជាការការពារមេដាយមាសរត់ចម្ងាយ១៥០០ម៉ែត្របានសម្រេចសម្រាប់កីឡាការិនីពិការ ងួន រតនា បន្ទាប់ពីបានឈ្នះលើកទី១នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។

រហូតដល់ពេលនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះទទួលបានមេដាយមាស៥គ្រឿងហើយគឺក្រុមកីឡាការិនីបាល់បោះរទេះ១គ្រឿងសម្រាប់វិញ្ញាសា៣ទល់៣, កីឡាការិនី វ៉ិត ចន្ថា រកបាន២គ្រឿងសម្រាប់វិញ្ញាសាលោតចម្ងាយ និងរត់ចម្ងាយ៤០០ម៉ែត្រ, កីឡាការិនី យិន សូត រកបាន១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងកីឡាការិនី ងួន រតនា រកបាន១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច