កីឡា
អេលីត សាន់ ប្រាប់ថា ពិតជាត្រឹមត្រូវ ក្រោយ សេរីវ៉ាន់ថង បកស្រាយរឿងក្បាច់វ៉ៃ
អ្នកលេងគុនខ្មែរ អេលីត សាន់ បានទទួលស្គាល់ពីក្បាច់វ៉ៃរបស់ ឈុត សេរីវ៉ាន់ថង ដែលបានយកឈ្នះខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នៅសង្វៀនថោនកាលពីយប់ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ អ្នកគាំទ្រមួយចំនួនបានរិះគន់ទៅលើក្បាច់វ៉ៃរបស់ ឈុត សេរីវ៉ាន់ថង ជុំវិញការថយក្រោយដោយមិនហ៊ានតតាំងនឹង អេលីត សាន់ ពីព្រោះការប្រកួតត្រឹមតែ៣ទឹកប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងការរិះគន់ ឈុត សេរីវ៉ាន់ថង បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមថា ៖«សង្រ្គាមនៅលើសង្វៀន និងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វ៉ៃទល់មុខមិនបែក យើងអាចវ៉ៃតាមច្រកជំហៀង ឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្ត តែមិនផ្លាស់ប្ដូរគោលដៅ យប់មិញមិនសូវល្អមើលដោយសារខ្ញុំវ៉ៃ ហើយគេចមិចឲ្យដៃគូវ៉ៃតបកវិញបាន»។
ម្ចាស់មេដាយមាសស៊ីហ្គេម លើកីឡាគុនខ្មែរបានបញ្ជាក់ថា៖«បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែហៅថាបច្ចេកទេសក្នុងការយកឈ្នះគូប្រកួតដោយមិនប្រើកម្លាំងខ្លាំង ហើយវ៉ៃចេញម្នាក់ឯងបានច្រើន។ បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថា បច្ចេកទេសវ៉ៃបែបសប្បាយៗ។ យើងថយមួយជំហានវ៉ៃ គេចមួយជំហានវ៉ៃ និងបុកមួយជំហានវ៉ៃ។ កីឡាករភាគតិចណាស់ដែលធ្វើបាន»។

បន្ទាប់មក អេលីត សាន់ ដែលជាជើងឯករងបានឆ្លើយតបនឹងសាររបស់ ឈុត សេរីវ៉ាន់ថងថា ៖«បាទ គាត់ឈ្នះត្រឹមត្រូវហើយបងប្អូន។ នេះជាយុទ្ធសាស្ត្ររបស់កីឡាដែលអាចយកឈ្នះគូប្រកួតបាន»។
ចំណែកលោក ស៊ន អេលីត តាំងពីយប់មកម្ល៉េះបានទទួលស្គាល់ជ័យជម្នះរបស់ ឈុត សេរីវ៉ាន់ថង លើកូនសិស្សរបស់លោកប្រកបដោយគុណភាព និងបច្ចេកទេសពិតៗ។ លោកគ្រូបង្វឹករូបនេះបាននិយាយថា ៖«សម្រាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថា សិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់ វ៉ាន់ថង មែន។ សូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី»។
ក្នុងនាមជាម្ចាស់ខ្សែក្រវាត់មរតកគុនខ្មែរ ឈុត សេរីវ៉ាន់ថង ទទួលបានខ្សែក្រវាត់មួយគ្រឿង ពានកិត្តិយស ប្រាក់រង្វាន់៤០លានរៀល និងខ្សែកមាស២តម្លឹង។ រីឯកីឡាករ អេលីត សាន់ ទទួលបានពានកិត្តិយសមួយអមដោយប្រាក់រង្វាន់២០លានរៀល៕

អត្ថបទ៖ ផា រតនា
រូបថត៖ TV NNP

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ