កីឡា
អត្តពលិកគុនល្បុក្កតោ១៩៣នាក់ ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ត្រូវបានបើកការប្រកួតជាផ្លូវការ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តលិកចូលរួមចំនួន ១៩៣នាក់ ។

ការប្រកួតជើងឯកល្បុកតោប្រចាំឆ្នាំនេះ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដួងព្រលឹងវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។នេះ បើតាមលោកកែវ រ៉េ មី បញ្ជាក់ឲ្យដឹង។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាអនុប្រ ធានទី១ សហព័ន្ធកីឡាល្បុក្កតោលោកកែវ រ៉េ មី ដែលបានអញ្ជើញចូលរួមក្នុងពិធីបើក បានសម្តែ ងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ។ លោកកែវ រ៉េ មី បានមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជាប្រភេទកីឡាប្រពៃណីមួយ នឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេស ដែលជាសមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន។
បើតាមលោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ មានសាលាគុនចំនួន២៤ ដែលមានប្រតិភូគ្រូបង្វឹកនិងកីឡាករចំនួន ១៩៣ នាក់ចូលរួម មកពីរាជធានីខេត្ត មានសៀមរាប បន្ទាយ មានជ័យ តាកែវ កំពង់ឆ្នាំង ព្រៃវែង កំពត រតនៈគិរី កណ្ដាល ពោធិ៍សាត់ និង រាជធានីភ្នំពេញ ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨ វិញ្ញាសា ដែលក្នុងនោះវិញ្ញាសាសម្ដែងទម្រង់មេគុនបុរសនារីមានចំនួន ១២ វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធបុរស មាន៤ប្រភេទទម្ងន់ និងនារី ២ ប្រភេទ ទម្ងន់ ។


អគ្គលេខាធិការរងរូបនេះ បញ្ជាក់ថា ការប្រកួតជើងឯកលើកនេះ បើធៀបនឹងឆ្នាំ ឆ្នាំ២០១៩ កន្លងទៅឃើញថា លើកនេះមានការរីកចម្រើនជាងមុន ទាំងបរិមាណកីឡាករកីឡាការិនី ក៏ដូចជាការរៀបចំទីលានប្រកួតបានល្អជាងលើកមុន។ នេះដោយសារតែសហព័ន្ធបានការជួយឧបត្ថម្ភក្រុមហ៊ុនសម្រស់ធម្មជាតិគួបផ្សំជាមួយនិងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជនកីឡាផង គឺបានដំឡើងទីលានប្រកួតមួយយ៉ាងល្អ ដែលមានលក្ខណៈស្តង់ដា។ បើតាមការគ្រោងទុក ការប្រកួតជើង ឯកកីឡាល្បុក្កតោនេះ នឹងត្រូវបិទបញ្ចប់ នាល្ងាចថ្ងៃទី២៤ មករានេះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ តេក្វាន់ដូWT បើកវគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកម្រិតមូលដ្ឋាន និងគ្រូបង្វឹកថ្នាក់ជាតិ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ