កីឡា
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងជួបTIFFY Army FCដណ្តើមចំណាត់ថ្នាក់លេខ៣នៅសៀមរាប
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុម TIFFY Army FC ដណ្តើមចំណាត់ថ្នាក់លេខ៣ វេលាម៉ោង៣:៣០នាទីរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នេះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ SIEM REAP CHARITY CUP 2021 ដែលកំពុងរៀបចំឡើងនៅកីឡដ្ឋាន SRU Stadium នៅទីរួមខេត្តសៀមរាប។ ប្រកួតនេះក៏មានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកសារព័ត៌មានកម្ពុជាថ្មីផងដែរ។
គួរបញ្ជាក់ថាពានរង្វាន់បាល់ទាត់ SIEM REAP CHARITY CUP 2021 ដោយមានក្រុមចូលរួមចំនួន៤ ដូចជាព្រះខ័នរាជស្វាយរៀង, វិសាខា,អង្គរថាយហ្គឺរ និង TIFFI Army FC ពីថ្ងៃទី២០ ដល់២៤ ខែមករា ឆ្នាំ២០២១។ ទឹកប្រាក់ដែលទទួលបានពីពានរង្វាន់សប្បុរធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាប តាមរូបភាពជា Football Clinic ។

ចំណែកឯលទ្ធផលនៅវគ្គជម្រុះកន្លងមកក្រុមវិសាខា យកឈ្នះលើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ ហើយក្រុមអង្គរថាយហ្គឺរ បានយកឈ្នះលើក្រុម TIFFY Army FC ដោយលទ្ធផល១ទល់០។ គណៈកម្មការរៀបចំការប្រកួតបានកំណត់ថាក្រុមដែលបរាជ័យនៅវគ្គចាប់គូជម្រុះនឹងត្រូវជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣ហើយក្រុមដែលទទួលបានជ័យជម្នះត្រូវជួបគ្នាដណ្តើមជើងឯក។
ក្រៅពីក្រុមក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុម TIFFY Army FC ដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ខាងលើនេះ ប្រកួតបន្ទាប់វគ្គផ្តាច់ព្រ័ត្រ ក្រុមវិសាខា ត្រូវប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ លើទីលានជាមួយគ្នាដើម្បីដណ្តើមជើងឯក។ ប្រកួតនេះក៏មានផ្សាយផ្ទាល់តាមហ្វេសប៊ុកសារព័ត៌មានកម្ពុជាថ្មី ផងដែរ៕
អត្ថបទ ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ