Connect with us

កីឡា

ម៉ោង១ថ្ងៃ​នេះ ក្រុមបាល់បោះរទេះនារីកម្ពុជា​ប៉ះ​ថៃ​ ដណ្តើមមេដាយមាស

បានផុស

នៅ

ក្រុម​កីឡាការិនី​បាល់បោះ​រទេះ​ពិការ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​នារី​ថៃ សម្រាប់​វិញ្ញាសា​៥​ទល់​៥ វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស វេលា​ម៉ោ​១​​ថ្ងៃ​នេះ​នៅ​​សាលដំរីទី២ក្នុងពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនឡើងមកដល់វគ្គផ្ដាច់ព័្រត្រនេះ ក្រុម​នារី​កម្ពុជា​​បាន​ចាញ់​ថៃ​ម្តង​ហើយ​ក្នុង​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ ហើយ​ការ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ជា​ឱកាស​ដែល​ម្ចាស់​ផ្ទះ​កម្ពុជា​ត្រូវ​សង​សឹក និង​ប្រជែង​មេដាយ​មាស​ថែម​ទៀត។

វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​៣​ប្រកួត ក្រុម​នារី​កម្ពុជា​បាន​ប្រកួត​ឈ្នះ​២ និង​ចាញ់​១ ក្នុង​នោះ​ឈ្នះ​​​ក្រុម​នារី​ឡាវ ៤៨-២៨, ឈ្នះ​ក្រុម​នារីហ្វីលីពីន ៤០-២៥ និង​ចាញ់​ក្រុម​នារី​ថៃ ៤៩-៣២។ ចំណែក​ក្រុម​នារី​ថៃ​ឈ្នះ​ទាំង​៣​ប្រកួត​ពោល​គឺ​មិនធ្លាប់​ចាញ់​សោះ​​នៅ​វគ្គ​សន្សំ​ពិន្ទុ។ ក្នុង​នោះ​ក្រុម​នារី​ថៃ​ឈ្នះ​កម្ពុជា​៣២-៤៩, ឈ្នះហ្វីលីពីន ៦៥-២៥ និង​ឈ្នះ​ឡាវ ៧២-២៤។

ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​ទៅ​មាន​តែ​ក្រុម​នារី​កម្ពុជា​តែ​មួយ​គត់​អាច​ស៊ុត​ចូល​ថៃ​ដល់​​៣២​គ្រាប់ ខណៈ​​ក្រុម​នារី​ឡាវ និង​ហ្វីលីពីន​ស៊ុត​ចូល​ថៃ​បាន​ត្រឹម​២៥​គ្រាប់​ចុះ​ក្រោម​ប៉ុណ្ណោះ។

នេះ​ជា​ការ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​២​សម្រាប់​វិញ្ញាសា​៥​ទល់​៥​រវាង​ក្រុមបាល់បោះ​រទេះ​នារី​កម្ពុជា និង​ថៃ បន្ទាប់​ពី​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​១​កាល​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​ថៃ​បាន​ឈ្នះ​កម្ពុជា​៥០-៣៩។

អ្វី​គួរ​ឲ្យ​កត់​សំគាល់​​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​នេះ ក្រុម​បាល់បោះ​រទេះ​នារីកម្ពុជា​បាន​ឈ្នះ​ថៃ​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញាសា​៣​ទល់​៣ ហើយ​ពេល​នេះ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​​ទៀត​សម្រាប់​វិញ្ញាសា​៥​ទល់​៥។

នៅ​ថ្ងៃ​នេះ​ផង​ដែរ ក្រុម​នារី​ឡាវ​ប្រកួត​ជា​មួយ​នារី​ហ្វីលីពីន​ដើម្បី​ដណ្តើម​មេដាយ​សំរិទ្ធ។


លទ្ធផលការប្រកួតវគ្គសន្សំពិន្ទុ៖

  • កម្ពុជា ៣២​​-៤៩ ថៃ ថ្ងៃ​ទី​៤ ខែ​មុថុនា
  • កម្ពុជា ៤៨-២៨ ឡាវ ថ្ងៃ​ទី​៥ ខែ​មិថុនា
  • កម្ពុជា ៤០-២៥ ហ្វីលីពីន ថ្ងៃ​ទី​៦ ខែ​មុថុនា
  • ថៃ ៦៥​-២៥ ហ្វីលីពីន  ថ្ងៃទី​៥ ខែ​មិថុនា
  • ថៃ ៧២​-២៤ ឡាវ ថ្ងៃ​ទី​៦ ខែ​មិថុនា

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម