Connect with us

កីឡា

ក្រុម​​បាល់ទះ​អង្គុយ​​កម្ពុជាប៉ះ​​ឥណ្ឌូណេស៊ី​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​នេះ

បានផុស

នៅ

ក្រុម​បាល់ទះ​អង្គុយ​ពិការ​កម្ពុជា​​​នឹង​ប្រកួត​ជា​មួយ​ឥណ្ឌូណេស៊ី វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​​៧ ខែ​មិថុនា​នេះ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​សាល​ដំរី២ ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន លើក​ទី​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​មិញ ក្រុម​កម្ពុជា​ទើប​តែ​យក​ឈ្នះ​ឥណ្ឌូណេស៊ី ដោយ​​លទ្ធផល ៣-០ ក្នុង​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ ដើម្បី​ឈរ​ចំណាត់​ថ្នាក់​​លេខ​២ ខណៈ​​ឥណ្ឌូណេស៊ី​ឈរ​ចំណាត់​ថ្នាក់​លេខ​៣។ ដូច្នេះ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ក្រុម​លេខ​១​ថៃ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​៤​​គឺ​មីយ៉ាន់ម៉ា​ ហើយ​​​ក្រុម​លេខ​២​​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​លេខ​៣​ឥណ្ឌូណេស៊ី។

ក្រុម​ពីរ​ដែល​ទទួល​បាន​ជ័យជម្នះ​ថ្ងៃ​នេះ​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ ហើយ​ក្រុម​ចាញ់​នឹង​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣។

លទ្ធផល​ការ​ប្រកួត​សន្សំ​ពិន្ទុ ថ្ងៃទី​៤ ខែ​មិថុនា

  • ហ្វីលីពីន ០-៣ ថៃ (៦-២៥, ៩-២៥ និង​១០-២៥)
  • ឥណ្ឌូណេស៊ី ៣-១ មីយ៉ាន់ម៉ា (២៥-១៨, ២៥-២២, ២៣-២៥ និង​២៥-១៨)
  • កម្ពុជា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១៣ និង ២៥-១៦)
  • ឥណ្ឌូណេស៊ី ០-៣ ថៃ (២៥-១៤, ២៧-២៥ និង​២៥-២១)

លទ្ធផល​ការ​ប្រកួត​សន្សំ​ពិន្ទុ ថ្ងៃ​ទី​៥ ខែ​មិថុនា

  • កម្ពុជា ៣-០ មីយ៉ាន់ម៉ា (២៥-២២, ២៥-១០ និង ២៥-១១)
  • ហ្វីលីពីន ០-៣ ឥណ្ឌូណេស៊ី (១៥-២៥, ១៦-២៥ និង​១០-២៥)
  • កម្ពុជា ១-៣ ថៃ  (២៥-២២, ២១-២៥, ២០-២៥ និង ១៣-២៥ )

លទ្ធផល​​ប្រកួត​សន្សំ​ពិន្ទុ ថ្ងៃ​ទី​៦ ខែ​មិថុនា

  • មីយ៉ាន់ម៉ា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១២ និង២៥-២២)
  • ឥណ្ឌូណេស៊ី ០-៣ កម្ពុជា (១៤-២៥, ១០-២៥ និង ១២-២៥)
  • មីយ៉ាន់ម៉ា ២-៣ ថៃ  (២៥-១៦, ២៥-១៩, ១៦-២៥, ១៨-២៥ និង១០-១៥)

ចំណាត់​ថ្នាក់​វគ្គ​សន្សំ​ពិន្ទុ

  • លេខ១៖ ថៃ ឈ្នះ​៤​ប្រកួត
  • លេខ២៖ កម្ពុជា ឈ្នះ​៣​ប្រកួត ចាញ់​១ប្រកួត
  • លេខ៣៖ ឥណ្ឌូណេស៊ី ឈ្នះ​២ប្រកួត ចាញ់​២ប្រកួត
  • លេខ៤៖ មីយ៉ាន់ម៉ា ឈ្នះ​១​ប្រកួត ចាញ់​៣ប្រកួត
  • លេខ៥៖ ហ្វីលីពីន ចាញ់​៤​ប្រកួត

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​៧ ខែ​មិថុនា

  • ថៃ vs មីយ៉ាន់ម៉ា ម៉ោង​១១​ព្រឹក
  • កម្ពុជា vs ឥណ្ឌូណេស៊ី ម៉ោង​២​រសៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម