Connect with us

កីឡា

Benzema បានផ្លាស់​ទៅ​ក្លិប Al-Ittihad គូ​ប្រជែងរបស់ Ronaldo

បានផុស

នៅ

កីឡាករ Karim Benzema បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្រុមជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ដែលជាគូប្រជែងក្លិប Al Nassr របស់ Cristiano Ronaldo បន្ទាប់ពីចាកចេញពីក្លឹប Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Benzema  បាននិយាយអំពីលីគអារ៉ាប៊ីសាអូឌីតថា ៖«វាគឺជាលីគដ៏ល្អ ហើយមានកីឡាករល្អៗជាច្រើន។ Cristiano Ronaldo បានទៅទីនោះរួចហើយ។ គាត់ត្រូវជាមិត្តភ័ក្តិរបស់ខ្ញុំ។ គាត់បានបង្ហាញថា លីគអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើមរីកចម្រើនទៅមុខ។ ខ្ញុំទៅទីនេះដើម្បីឈ្នះពាន ដូចអ្វីដែលខ្ញុំធ្លាប់បានធ្វើនៅអឺរ៉ុប»។

ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or កីឡាករ Karim Benzema ជាអ្នកស៊ុតបញ្ចូលទីបាន ៣៥៤ គ្រាប់សម្រាប់ក្លិបអធិរាជស Real Madrid និងស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីកីឡាករ Cristiano Ronaldo ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema វ័យ៣៥ ឆ្នាំបានឈ្នះពានរង្វាន់សរុបចំនួន ២៥ រួមមានពានរង្វាន់ Champions League ចំនួន ៥, Club World Cup ចំនួន ៥, UEFA Super Cup ចំនួន៤, ពានរង្វាន់ LaLiga ចំនួន ៤, ពានរង្វាន់ Copa del Rey ចំនួន៣ និងពានរង្វាន់ Spanish Super Cup ចំនួន៤ លើកក្នុងរយៈពេល ១៤ ឆ្នាំជាមួយក្រុម Real Madrid។

Benzema លេងបាន ៦៤៨ប្រកួតឲ្យក្រុម Real បន្ទាប់ពីការផ្ទេរមកពីក្លិប Lyon របស់ប្រទេសបារាំង នៅឆ្នាំ ២០០៩ ហើយការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ Real Madrid គឺគាត់ស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទីក្នុងការប្រកួតស្មើ ១-១ កាលពីថ្ងៃអាទិត្យជាមួយ Athletic Bilbao មុនពេលត្រូវបានប្តូរចេញ។

សរុបមកវិញ ការផ្ទេររបស់កីឡាករ Benzema គឺគាត់ចង់ផ្លាស់ប្តូរបទពិសោធថ្មីមួយទៀត បន្ទាប់ពី​លោក​បានឈ្នះពានរង្វាន់នៅទ្វីបអឺរុបនៅយ៉ាងច្រើនក្នុងអាជីពជាកីឡាករ ហើយទៅនោះគាត់ក៏បានជួបមិត្តរួមចាស់គឺកីឡាករ Cristiano Ronaldo ផងដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម