Connect with us

កីឡា

សោក​ស្តាយ ក្រុម​​បាល់ទះ​អង្គុយ​​កម្ពុជា​​​អស់​ឱកាស​មេដាយ​មាស ក្រោយ​​​ចាញ់​​ឥណ្ឌូណេស៊ី​​​

បានផុស

នៅ

ក្រុម​បាល់ទះ​អង្គុយ​ពិការ​កម្ពុជា​អស់​ឱកាស​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួន​ហើយ​ បន្ទាប់​ពី​បាន​ចាញ់​​​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ២-៣ ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​សាល​ដំរី២ ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន លើក​ទី​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​រង​បរាជ័យ​​២​​សិត​ដំបូង​ដោយ​ស្នាដៃ​ឥណ្ឌូណេស៊ីគឺ​សិត​ទី​ដោយ​ពិន្ទុ ២៤-២៦ និង​​ដោយ​ពិន្ទុ ២២-២៥ ប៉ុន្តែ​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​វាយ​បក​យក​ឈ្នះ​ឥណ្ឌូណេស៊ី​​២​​សិត​​វិញ​​ដោយ​ពិន្ទុ ២៥-១៨ និង​ ២៥-១៨។ យ៉ាង​ណា សិត​ទី​៥ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី ដោយ​ ១៣-១៥ ដែល​​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​​​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ដូច្នេះ​ក្រុម​កម្ពុជា​មិន​អាច​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួន​​ដែល​បាន​ឈ្នះ​កាល​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ទេ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា​ ឥណ្ឌូណេស៊ី​បាន​ចាញ់​កម្ពុជា​ដោយ​លទ្ធផល ០-៣ ក្នុង​វគ្គ​សន្សំ​ពិន្ទុ ប៉ុន្តែ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​បែរ​បាន​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ២-៣។

ដូច្នេះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ត្រូវ​ជួប​​មីយ៉ាន់ម៉ា​ដើម្បី​ដណ្តើម​មេដាយ​សំរិទ្ធ ហើយ​ឥណ្ឌូណេស៊ី​ត្រូវ​ប្រកួត​ជា​មួយ​ថៃ​ដើម្បី​ដណ្តើ​ម​មេដាយ​មាស​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម