កីឡា
Lionel Messi ទៅចូលរួមជាមួយក្រុមអាមេរិក Inter Miami ក្លិបរបស់ Beckham
វីរបុរសអាហ្សង់ទីន Lionel Messi នឹងចូលរួមជាមួយក្លិបអាមេរិក Inter Miami បន្ទាប់ពីការចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain ។ អតីតខ្សែប្រយុទ្ធរបស់ Barcelona គ្រោងនឹងបដិសេធសំណើរដ៏ច្រើនពីក្រុម Al-Hilal អារ៉ាប៊ីសាអូឌីត។

Messi វ័យ៣៥ឆ្នាំបានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោកចំនួន៧ដងហើយត្រូវបានគេរំពឹងថា នឹងឈ្នះវានៅចុងឆ្នាំនេះបន្ទាប់ពីជោគជ័យក្នុង World Cup។ នេះជាលើកទីមួយហើយដែល Messi បានលេងនៅក្រៅទ្វីបអឺរ៉ុប ខណៈរូបគេចង់បន្តនៅអឺរ៉ុបមួយរដូវកាលទៀត ប៉ុន្តែបន្ទាប់ពីមិនមានការផ្ដល់សំណើរដែលពេញចិត្ត នាំមានជម្រើសរវាង Inter Miami ឬ Al-Hilal ។
គេត្រូវបានបញ្ជាក់ថា ពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែល Messi នឹងបានចូលរួមជាមួយ Cristiano Ronaldo និង Karim Benzema នៅក្នុងកិច្ចព្រមព្រៀងដែលមិនអាចផ្គូផ្គងផ្នែកហិរញ្ញវត្ថុបាន។

ប៉ុន្តែទីបំផុត Messi ត្រូវបានល្បួងឱ្យទៅក្រុម Inter Miami នៃ Major League Soccer (MLS) លីគកំពូលអាមេរិក សម្រាប់ហេតុផលជាច្រើន រួមទាំងរបៀបរស់នៅ និងកិច្ចព្រមព្រៀងជាមួយម៉ាកយីហោធំៗ ដែលលាតសន្ធឹងហួសពីបាល់ទាត់។ Messi ក៏មានផ្ទះមួយនៅ Miami ដែលជួលរួចហើយផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bbc.com

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ