Connect with us

កីឡា

កម្មវិធី​ប្រកួត​កីឡា​៨​ប្រភេទ​សម្រាប់​អាស៊ាន​ប៉ារ៉ាហ្គេមថ្ងៃនេះ

បានផុស

នៅ

បន្ទាប់​ពី​បើក​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៣​មក កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ការ​ប្រកួត​ជា​ច្រើន​ប្រភេទ​កីឡា​ហើយ។ នៅ​​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ​មាន​កីឡា​៨​ប្រភេទ​ទៀត​ដែល​បន្ត​ការ​ប្រកួត និង​ភាគ​ច្រើន​បញ្ចប់​ថ្ងៃ​នេះ​តែ​ម្តង ខណៈ​នៅ​សល់​តែ​១​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ដែល​នឹង​​បន្ត​ការ​ប្រកួត​ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា ដែល​ជា​ថ្ងៃ​រៀបចំ​ពិធី​បិទ​ជា​ផ្លូវ​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​កីឡា​សម្រាប់​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ
បាល់ទាត់​ពិការ​ភ្នែក

  • វគ្គ​ដណ្តើម​មេដាយ​សំរិទ្ធ ម៉ោង​៤:៣០​នាទី​ល្ងាច
  • វគ្គ​ដណ្តើម​មេដាយ​មាស ម៉ោង៦​ល្ងាច នៅ​ទី​លាន​ហុកគី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

កីឡាប៊ូស្យា

  • វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន មាន​​ច្រើន​វិញ្ញាសា ចាប់​ពី​ម៉ោង​៩​ព្រឹក​ទៅ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

កីឡា​បាល់ទាត់​ចលករ​ខួរ​ក្បាល (៧​ម្ខាង)

  • វគ្គ​ដណ្តើម​មេដាយ​សំរិទ្ធ ម៉ោង​៤​រសៀល
  • វគ្គ​ដណ្តើម​មេដាយ​មាស ម៉ោង​៦​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

កីឡា​បាល់បោះ​ពិការ​ភ្នែក

  • វគ្គ​ដណ្តើម​មេដាយ​សំរិទ្ធ មានពីរ​វិញ្ញាសា​គឺ​បុរស និង​នារី
  • វគ្គ​ដណ្តើម​មេដាយ​មាស​ មាន​ពីរ​វិញ្ញាសា​បុរស និង​នារី ប្រកួត​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ម៉ោង​១០​ព្រឹក​ទៅ។

កីឡា​វាយ​សី​

  • វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ មាន​ច្រើន​វិញ្ញាសា ប្រកួត​នៅ​ទី​លាន​វាយ​សី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ចាប់​ពី​ម៉ោង​៨:៣០​នាទី​ព្រឹក។

កីឡា​ហែល​ទឹក

  • កីឡា​ហែល​ទឹក​មាន​ច្រើន​វិញ្ញាសា ប្រកួត​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ចាប់​ពី​ម៉ោង​៩​ព្រឹក​ទៅ។

កីឡា​វាយ​កូន​ឃ្លីលើ​តុ

  • កីឡា​វាយ​កូនឃ្លី​លើ​តុ​មាន​ច្រើន​វិញ្ញាសា​ទាំង​វគ្គ​សន្សំ​ពិន្ទុ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ចាប់​ពី​ម៉ោង​១០​ព្រឹក​ទៅ នៅ​ទី​លាន​វាយ​សី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

កីឡា​បាល់ទះ​អង្គុយ

  • វគ្គ​ដណ្តើម​មេដាយ​សំរិទ្ធ៖ កម្ពុជា vs មីយ៉ាន់ម៉ា ម៉ោង​៩​​ព្រឹក
  • វគ្គ​ដណ្តើម​មេដាយ​មាស៖ ថៃ vs ឥណ្ឌូណេស៊ី ម៉ោង​១១​ព្រឹក នៅ​សាល​ដំរី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា ម្សិល​មិញ មាន​កីឡា៦​ប្រភេទ​​ត្រូវ​បាន​បញ្ចប់​ការ​ប្រកួត និង​រក​ឃើញ​ម្ចាស់​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​តាម​វិញ្ញាសា​រៀង​ៗ​ខ្លួន។ កីឡា​ដែល​បញ្ចប់​ការ​ប្រកួត​មាន​ដូច​ជា​ កីឡា​អត្តពលកម្ម អុក ​អេឡិចត្រូនិក យូដូ ​លើក​ទម្ងន់ និង​កីឡា​បាល់បោះ​រទេះ។

សម្រាប់​ថ្ងៃ​ទី​៩ ខែ​មិថុនា ស្អែក​នេះ​មាន​កីឡា១ប្រភេទ​ប៉ុណ្ណោះ​គឺ វាយ​សី ដែល​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​មាន​ចំនួន​​១០​វិញ្ញាសា​ចាប់​ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​១០​ព្រឹក។ បន្ទាប់​មក​នៅ​ពេល​រសៀល​នឹង​រៀបចំ​ពិធី​បិទ​ជា​ផ្លូវ​ការ​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម៤០ នាទីutes មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម