Connect with us

កីឡា

ស្រួង ភាវី ស្ម័គ្រចិត្តធ្វើទូត​សុច្ឆន្ទៈ ឱ្យ​មូល​និធិ​នៅកូរ៉េ ដើម្បីកុមារ​​ខ្វះ​ខាត​នៅកម្ពុជា

បានផុស

នៅ

កីឡាការិនីស្នូកឃ័រ និង​ប៊ឺយ៉ា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ ស្រួង ភាវី ​បាន​ស្ម័គ្រចិត្ត​ទទួល​ការងារ​ជា​ទូតសុច្ឆន្ទៈ​ ឱ្យអង្គការមូល​និធិ​ដ៏ធំ​មួយ ​នៅប្រទេសកូរ៉េ ដើម្បីជួយ​ដល់កុមារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គោលដៅអង្គការនេះ និង​ជា​ពិសេស​តាម​រយៈ​នាង​ខ្ញុំ​ គឺដើម្បីជួយទៅដល់ប្អូនៗ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅប្រទេសកម្ពុជា»។ លោកស្រី ស្រួង ភាវី ​បាន​​ប្រាប់​ឲ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​មិថុនា​នេះ និង​បន្ត​ថា ជំនួយ​របស់​អង្គការ​មាន​ដូចជា​កុំព្យូទ័រសម្រាប់​តម្កល់​ក្នុង​សាលារៀន​ និងសម្ភារៈសិក្សាផ្សេងៗជាច្រើនដែលអង្គការមាន​ នឹង​ផ្ដល់​ជូន​តាម​រយៈ​លោកស្រី ដើម្បីជួយដល់​កុមារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​សម្រួល​ដល់​មធ្យោបាយ​សិក្សា​​របស់​ពួកគេ​។

កីឡាការិនីរូបនេះបាន​រៀប​រាប់​ថា​ ៖«ក្នុង​នាម​ខ្ញុំជាប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ ជា​កោសិកា​នៃ​ប្រទេស​ជាតិ​ ជាធាតុ​ចូល​មួយ​របស់​ប្រទេស​ជាតិ​ ខ្ញុំ​ពិតជា​មាន​មោទនភាព​ ​និង​សែនសប្បាយរីករាយជា​ពន់ពេក​ ដែល​ខ្ញុំ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​ សម្រាប់​អង្គការ​មូលនិធិ​សប្បុរសធម៌​ធំៗ​របស់​ប្រទេស​កូរ៉េ​ ផ្ដល់​ការ​​ទុក​ចិត្ត​មក​លើ​រូប​នាង​ខ្ញុំ​ក្នុង​ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​មូលនិធិ​សប្បុរសធម៌​ធំៗ​ទាំង​នោះ​»។

​លោកស្រី​បានបន្ថែម​ថា លោកស្រីនៅ​តែ​ចំណាយ​កម្លាំង​ញើស​ឈាម​ និង​ថវិកា​ផ្ទាល់​ខ្លួន​​ ដែល​ទទួលបាន​ពី​កិច្ចការ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ ​ធ្វើ​ជា​មូល​និ​ធិ​សប្បុរសធម៌​រហូត​ទៅ​។

សូមបញ្ជាក់ថា លោកស្រី ស្រួង ភាវី ដែល​ទើប​​ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២​ នៅកម្ពុជា តែងតែធ្វើ​សកម្មភាព​មនុស្សធម៌​ ដើម្បីជួយដល់កុមារ ដែលមានជីវភាពខ្វះខាតនៅកម្ពុជា៕

អត្ថបទ៖ ម៉ាលីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម