កីឡា
អាស៊ានប៉ារ៉ាហ្គេម២០២៣ កម្ពុជាបានមេដាយច្រើនជាង តែចំណាត់ថ្នាក់ទាបជាង២០២២
ការប្រកួតកីឡាគ្រប់ប្រភេទក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ទាំងស្រុងត្រឹមព្រឹកថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីចាប់ផ្តើមការប្រកួតជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
ជាលទ្ធផលបង្ហាញថា កម្ពុជាទទួលបានមេដាយសរុបចំនួន៧០គ្រឿងគឺមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៣ ដែលជាចំនួនមេដាយច្រើនបំផុតជាលើកដំបូងទាំងមាស ប្រាក់ និងសំរិទ្ធ បើប្រៀបធៀបនឹងចំនួនមេដាយអាស៊ានប៉ារ៉ាហ្គេម តាំងពីលើកទី១ដល់លើកទី១១ ឆ្នាំ២០២២។

ទោះជាយ៉ាងណា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសអាស៊ាន១១។ កម្ពុជានៅលើប្រទេសព្រុយណេ ទីម័រខាងកើត និងឡាវ ខណៈឥណ្ឌូណេស៊ីលេខ១ ថៃលេខ២ វៀតណាមលេខ៣ ម៉ាឡេស៊ីលេខ៤ ហ្វីលីពីនលេខ៥ មីយ៉ាន់ម៉ាលេខ៦ និងសិង្ហបុរីលេខ៧។ ស្ថិតនៅលេខ៨គឺទាបជាងឆ្នាំ២០២២ដែលកម្ពុជាបានឡើងដល់លេខ៧ជាចំណាត់ថ្នាក់ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប៉ុន្តែពេលនោះកម្ពុជាទទួលបានមេដាយ២៨គ្រឿងប៉ុណ្ណោះគឺមាស៧ ប្រាក់១០ និងសំរិទ្ធ១១។
មូលហេតុដែលកម្ពុជាទទួលបានមេដាយច្រើន តែចំណាត់ថ្នាក់ទាបជាងឆ្នាំ២០២២អាចមកពមានវិញ្ញាសាច្រើន ហើយសមត្ថភាពរបស់អត្តពលិកពិការកម្ពុជានៅមានកម្រិត។ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជាដាក់កីឡាប្រកួតផ្លូវការ១៣ប្រភេទ និងកីឡាសម្តែង១ប្រភេទ ប៉ុន្តែមានចំនួន១៣៦៦វិញ្ញាសា (មាស៤៧៥ ប្រាក់៤៤៨ និងសំរិទ្ធ៤៤៣) ធៀបនឹងឆ្នាំ២០២២ មានកីឡា១៤ប្រភេទ មាន១២២២វិញ្ញាសា (មាស៤៥៥ ប្រាក់៤០៤ និងសំរិទ្ធ៣៦៣)។

ដូច្នេះអត្តពលិករបស់ប្រទេសនីមួយៗមានឱកាសបង្កើនចំនួនមេដាយ ជាពិសេសប្រទេសដែលមានគុណភាពខ្ពស់ កាន់តែឈានមុខគេក្នុងការទទួលបានមេដាយ។ ជាក់ស្តែង ប្រទេសសិង្ហបុរី ដាក់អត្តពលិកតែ២៦នាក់ប៉ុណ្ណោះ ប៉ុន្តែទទួលបានមេដាយ៤៤គ្រឿងគឺមាស១២ ប្រាក់១៥ និងសំរិទ្ធ ១៧ ឈរលេខ៧ពីលើកម្ពុជាដែលបានដាក់អត្តពលិក២៥២នាក់។
ដោយឡែក ឥណ្ឌូណេស៊ី ទទួលបានមេដាយសរុប៤០១គ្រឿងគឺមាស១៥៩ ប្រាក់១៤៨ និងសំរិទ្ធ៩៤ ដូច្នេះថយចុះច្រើន បើប្រៀបធៀបនឹងឆ្នាំ២០២២ បានមេដាយសរុប៤២៦គ្រឿងគឺមាស១៧៥ ប្រាក់១៤៤ និងសំរិទ្ធ១០៧។ ការថយចុះរបស់ឥណ្ឌូណេស៊ី និងមានវិញ្ញាសាច្រើនក៏ជាកត្តាធ្វើប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងម្ចាស់ផ្ទះកម្ពុជាកើនឡើងចំនួនមេដាយ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ