កីឡា
កីឡាការិនីម្នាក់ៗ ដែលចូលរួមប្រកួត World Cup នារី ទទួលបានប្រាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ
កីឡាការិនីម្នាក់ៗដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក Women’s FIFA World Cup នឹងត្រូវបានធានាយ៉ាងហោចណាស់ទទួលបានថវិកា ៣០,០០០ ដុល្លារ បន្ទាប់ពីការផ្លាស់ប្តូរដោយ FIFA ដើម្បីផ្តល់ប្រាក់រង្វាន់មួយចំនួនដល់បុគ្គលផ្ទាល់ជាជាងទៅដល់ដៃសហព័ន្ធជាតិនីមួយៗ។
សមាជិកទាំង ២៣ប្រទេសនៃក្រុមដែលឈ្នះនឹងយកប្រាក់ ២៧០,០០០ ដុល្លារទៅផ្ទះវិញ ដែលជាផ្នែកមួយនៃប្រាក់រង្វាន់សរុប ១១០លានដុល្លារ ដែលខ្ពស់ជាងប្រហែល ៣០០% ជាងអ្វីដែល FIFA ផ្តល់ជូនសម្រាប់ការប្រកួតកាលពីឆ្នាំ២០១៩។
កាលពីខែមីនា ប្រធាន FIFA លោក Gianni Infantino បានសន្យានៅក្នុងមហាសន្និបាតរបស់ FIFA ថាអ្នករៀបចំនឹងផ្តល់ប្រាក់រង្វាន់ដល់កីឡាការិនីដោយផ្ទាល់ ដែលជាលើកទីមួយសម្រាប់ការប្រកួតនារីដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារី នាពេលខាងមុខ សមាគមសមាជិកក៏នឹងទទួលបានមូលនិធិបន្ថែមផងដែរ ដោយផ្អែកលើលទ្ធផលការងារ ដោយម្ចាស់ជើងឯកទទួលបាន ៤.២៩លានដុល្លារ ហើយប្រតិភូនឹងទទួលបាន ១.៥៦លានដុល្លារសម្រាប់ការចូលរួមក្នុងវគ្គចែកពូល។
FIFA បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហព័ន្ធជាតិនីមួយៗថា ខ្លួនរំពឹងថា ចំនួនទឹកប្រាក់ដែលសហព័ន្ធជាសមាជិករក្សាទុកនឹងត្រូវបានវិនិយោគឡើងវិញក្នុងសកម្មភាពកីឡាបាល់ទាត់របស់ពួកគេ រួមទាំងបុគ្គលិក គ្រូបង្វឹក គម្រោងមូលដ្ឋាន ក្រុមជម្រើសជាតិយុវជន និងកម្មវិធីពង្រឹងសមត្ថភាពកីឡាបាល់ទាត់នារី។

ការប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក (2023 FIFA Women’s World Cup) ឆ្នាំ២០២៣ ធ្វើឡើងលើទឹកដីរួមនៃប្រទេសអូស្ត្រាលី ជាមួយ ណូវែលហ្សឺឡង់ ដែលគ្រោងប្រកួតពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
ក្រុមមកពីអាស៊ានមាន វៀតណាម និងហ្វីលីពីន ចូលរួមផងដែរ ដោយស្ថិតនៅពូលផ្សេងគ្នា ពោលគឺវៀតណាម នៅពូល E ជាមួយ អាមេរិក, ហូឡង់ និងព័រទុយហ្គាល់ ខណៈហ្វីលីពីន ស្ថិតនៅពូល A ជាមួយ ណូវែលហ្សឺឡង់, នរវេស និងស្វីស៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ japantimes.co.jp


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ