កីឡា
រឿងចៃដន្យបំផុត ក្នុងប្រវត្តិសាស្រ្ត UCL កើតឡើង អំឡុងជំនួបវគ្គផ្តាច់ព្រ័ត្រ Man City-Inter
ក្លិប Manchester City បានយកឈ្នះ Inter Milan 1-0 នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Champions League គ្រងជើងឯកជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្លិប។

មួយគ្រាប់ជ័យជម្នះរបស់ Man City រកបានដោយកីឡាករសញ្ជាតិអេស្ប៉ាញ Rodri នៅនាទីទី៦៨។

ក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ ត្រូវបានគេមើលឃើញមានរឿងចៃដន្យបំផុតបានកើតឡើង។ រឿងក្នុងឆ្នាំនេះ គឺដូចទៅនឹងឆ្នាំ២០០៥ ពេលដែលក្លិបមកពីប្រទេសអង់គ្លេស Liverpool ត្រូវជួបជាមួយក្លិបមកពីប្រទេសអ៊ីតាលី AC Milan ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Champions League នៅកីឡដ្ឋាន Atatürk Olympic នៃប្រទេសតួកគី ដូចឆ្នាំ២០២៣នេះអ៊ីចឹង ហើយម្យ៉ាងវិញទៀត ក្លិបអង់គ្លេស សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០០៥ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង AC Milan គឺត្រូវកាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយបញ្ចប់លទ្ធផល៩០នាទី 3-3។
អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ កីឡដ្ឋាន Atatürk Olympic នៃប្រទេសតួកគី ទើបរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ២ដងប៉ុណ្ណោះ ហើយនោះសុទ្ធតែជាជំនួបរវាងក្លិបអង់គ្លេស ប៉ះក្លិបអ៊ីតាលី៕
អត្ថបទ៖ Vann Vann

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?