កីឡា
ឆ្នាំនេះក្លិបអ៊ីតាលី ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣ តែមិនឈ្នះសូម្បីមួយ
ពីដំបូងឡើយ គេនិយាយថា ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់អ៊ីតាលី ដោយក្លិបរបស់ពួកគេសុទ្ធតែបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣ ដូចជា Champions League, Europa League និង Europa Conference League។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/3-6-1024x614.jpg)
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយអ្វីៗបានបញ្ចប់ ២០២៣នេះ ហាក់ដូចជាឆ្នាំដ៏អាក្រក់មួយទៅវិញ សម្រាប់ក្លិបបាល់ទាត់មកពីប្រទេសអ៊ីតាលី ដោយក្លិប Inter Milan, Roma និង Fiorentina សុទ្ធតែរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ។
យើងចាប់ផ្តើមដំបូងពីពានរង្វាន់លំដាប់កំពូលនៃទ្វីបអឺរ៉ុបគឺ UEFA Champions League។ ក្រោមក្រសែភ្នែកទស្សនិកជន ៧១៤១២នាក់ ក្លិប Inter Milan ត្រូវរងបរាជ័យក្រោមថ្វីជើងក្លិប Manchester City ក្នុងលទ្ធផល 1-0 ដែលជាការស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ Rodri នៅនានាទី៦៨។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-690.png)
ចំណែកនៅពានរង្វាន់លំដាប់ទី២ Uefa Europa League វិញ ក្លិបអ៊ីតាលីមួយទៀតគឺ AS Roma រងបរាជ័យក្រោមថ្វីជើង Sevilla ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងកីឡដ្ឋាន Puskás Aréna នៃទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-689-1024x708.png)
ងាកទៅពានរង្វាន់លំដាប់ទី៣ Europa Conference League ក្នុងកីឡដ្ឋាន Fortuna Arena នៃទីក្រុងប្រាក សាធារណរដ្ឋឆែក, ក្លិបអ៊ីតាលី Fiorentina បានប្រកួតចាញ់ West Ham របស់អង់គ្លេសនៅចុងម៉ោង ដោយលទ្ធផល 2-1។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-688-1024x604.png)
និយាយជារួម ឆ្នាំនេះអាចជាសុបិនអាក្រក់សម្រាប់ក្លិបបាល់ទាត់មកពីប្រទេសអ៊ីតាលី ហើយសង្ឃឹមថា ឆ្នាំក្រោយក្លិបអ៊ីតាលី នឹងធ្វើបានល្អជាងនេះ៕
អត្តបទ៖ Vann Vann
ចុចអាន៖ រឿងចៃដន្យបំផុត ក្នុងប្រវត្តិសាស្រ្ត UCL កើតឡើង អំឡុងជំនួបវគ្គផ្តាច់ព្រ័ត្រ Man City-Inter
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក