កីឡា
ជយលាភីរត់ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រឹកមិញ
ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ បានធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំងដោយមាន៨វិញ្ញាសាគឺបុរសមាន៤វិញ្ញាសា និងនារីមាន៤វិញ្ញាសា។
កីឡាករ ឈុន ប៊ុនថន ទទួលបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) សម្រាប់វិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រផ្នែកបុរសដោយធ្វើបានថិរវេលា១៥.៣៦.០៩នាទី ខណៈលេខ២បានទៅកីឡាករ ហេង សំណាង ដោយប្រើពេល១៧.០៧.២១នាទី និងកីឡាករ ពន ស៊ីផៃ ប្រើពេល១៧.១៥.៧២។
ឈុន ប៊ុនថន កីឡាកររត់ប្រណាំងកម្ពុជាតែម្នាក់គត់ដែលបានឈ្នះមេដាយមាសសម្រាប់កីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពេលនោះរូបគេបានឈ្នះលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រដោយប្រើថិរវេលា១.៥២.៩១នាទី ខណៈមេដាយប្រាក់បានទៅកីឡាករវៀតណាម និងមេដាយសំរិទ្ធបានទៅកីឡាករឥណ្ឌូណេស៊ី។
ខាងក្រោមជាជយលាភីគ្រប់វិញ្ញាសាក្នុងព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី១១ ឆ្នាំ២០២៣។
វិញ្ញាសារត់ចម្ងាយ២.៥គម កុមារី
- លេខ១៖ កុមារី Oreilly Abigail (អូស្ត្រាលី)
- លេខ២៖ កុមារី អ៊ូ មីហ័ង (កម្ពុជា)
- លេខ៣៖ កុមារី សាន សិទ្ធីកា (កម្ពុជា)
វិញ្ញាសារត់ចម្ងាយ២.៥គម កុមារា
- លេខ១៖ កុមារា យ៉ុន ករុណា (កម្ពុជា)
- លេខ២៖ កុមារា រិទ្ធី រចនា (កម្ពុជា)
- លេខ៣៖ កុមារា ពិសិដ្ឋ រិទ្ធីយ៉េន (កម្ពុជា)
វិញ្ញាសារត់ចម្ងាយ៥គម នារី
- លេខ១៖ កីឡាការិនី កាន់ ស្រីរ័ត្ន (កម្ពុជា)
- លេខខ២៖ កីឡាការិនី ថាច់ ធីឌឿក (កម្ពុជា)
- លេខ៣៖ កីឡាការិនី រុន រំដួល (កម្ពុជា)
វិញ្ញាសារត់ចម្ងាយ៥គម បុរស
- លេខ១៖ កីឡាករ ឈុន ប៊ុនថន (កម្ពុជា)
- លេខ២៖ កីឡាករ ហេង សំណាង (កម្ពុជា)
- លេខ៣៖ កីឡាករ ពិន ស៊ីផៃ (កម្ពុជា)
វិញ្ញាសារត់ចម្ងាយ១០គម នារី
- លេខ១៖ កីឡាការិនី ឡាយ ស្រីរ័ត្ន (កម្ពុជា)
- លេខ២៖ កីឡាការិនី ព្រំស្រីលាភ (កម្ពុជា)
- លេខ៣៖ កីឡាការិនី សាន សុគុណ (កម្ពុជា)
វិញ្ញាសារត់ចម្ងាយ១០គម បុរស
- លេខ១៖ កីឡាករ អុក រ៉ាហីត (កម្ពុជា)
- លេខ២៖ កីឡាករ ស៊ន ពិសី (កម្ពុជា)
- លេខ៣៖ កីឡាករ ម៉ាវីរ៉ូ (កម្ពុជា)
វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង (២១គម) នារី
- លេខ១៖ កីឡាការិនី Ota Natsuko (ជប៉ុន)
- លេខ២៖ កីឡាការិនី អេង ម៉ូយងីម (កម្ពុជា)
- លេខ២៖ កីឡាការិនី Cloete Chane (អាហ្វ្រិកខាងត្បូង)
វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង (២១គម) បុរស
- លេខ១៖ កីឡាករ វ៉ាន់ ភារ៉ា (កម្ពុជា)
- លេខ២៖ កីឡាករ Takizaki Kuniaki (កម្ពុជា)
- លេខ៣៖ កីឡាករ គង់ សម្បត្តិ (កម្ពុជា
សម្រាប់ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី១១ ឆ្នាំ២០២៣ មានអ្នកចូលរួមរាប់ពាន់នាក់ទាំងជនជាតិខ្មែរ និងបរទេស ក្នុងនោះក៏មានកុមារជាច្រើនដែលបានចូលរួមរត់ដោយសារមានវិញ្ញាសា២.៥គីឡូម៉ែត្រសម្រាប់កុមារដែលមានអាយុ១២ឆ្នាំចុះក្រោម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ