កីឡា
ត្រឹមវ័យ២៣ឆ្នាំ Julian Alvarez បានឈ្នះពានរង្វាន់សំខាន់១២គ្រឿង
កីឡាករ Alvarez ខ្សែប្រយុទ្ធក្លិប Manchester City សញ្ជាតិអាហ្សង់ទីនបានឈ្នះពានរង្វាន់សំខាន់ដល់ទៅ១២គ្រឿងត្រឹមវ័យ២៣ឆ្នាំប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/Julian-Alvarez3.png)
កីឡាករកើតឆ្នាំ២០០០០ Julian Alvarez ជាសមាជិកម្នាក់ដែលបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានឈ្នះជើងឯកពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។ ជាមួយគ្នានេះ រូបគេជាសមាជិកសំខាន់ម្នាក់ដែលជួយឲ្យអាហ្សង់ទីនបានឈ្នះជើងឯក Copa America និងជើងឯក Finalissima។
ក្រៅពីពានរង្វាន់សំខាន់៣ជាមួយក្រុមជម្រើសជាតិ កីឡាករ Alvarez ក៏បានជួយឲ្យក្លិបមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ជាច្រើនក្នុងនោះពានធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champion league, លីគកំពូលអង់គ្លេស Premier league និង FA Cup។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/Julian-Alvarez2-1024x683.jpg)
ពេលរូបគេស្ថិតនៅក្លិប River Plate ក៏បានឈ្នះពានរង្វាន់ជាច្រើនមានដូចជាជើងឯកលីគកំពូលអាហ្សង់ទីន Argentina Primera ពានរង្វាន់ Copa Libertadores, Copa Argentina, Supercopa Argentina, Trofeo de Campeones និងពានរង្វាន់ Recopa Sudamericana។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/Julian-Alvarez.png)
ក្លិបមេឃខៀវ Manchester City ចំណាយត្រឹម១៥លានផោនប៉ុណ្ណោះក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមកកាន់កីឡដ្ឋាន Edtihad។ កូនស្សិសរបស់លោក Pep រូបនេះក៏ជាចំណែកមួយក្នុងការជួយឲ្យក្រុម Man City ឈ្នះពានរង្វាន់៣ក្នុង១រដូវកាល។ កីឡាករ Alvarez បង្ហាញខ្លួនឲ្យក្រុម Man City បាន ៣១ ប្រកួតដោយស៊ុតបញ្ចូលទីបាន៩គ្រាប់៕
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?