Connect with us

កីឡា

ក្លិប Al-Hilal ដាក់រ៉ាដាលើ Neymar ដើម្បីប្រជែងក្លិបរបស់ Ronaldo

បានផុស

នៅ

ក្លិប​អារ៉ាប៊ីសាអូឌីត Al-Hilal បានដាក់គោលដៅនាំ​យក​ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បន្ទាប់ពីបរាជ័យក្នុងការនាំយក Lionel Messi សម្រាប់​ត្រៀមរដូវកាលថ្មី ២០២៣-២៤ ដើម្បីប្រជែងជាមួយក្លិប Al-Nassr។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់ CBS Sports ថា តំណាងក្លិប Al-Hilal ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កំពុងព្យាយាម​រៀបចំកិច្ចព្រមព្រៀង និងផ្តល់តម្លៃពលកម្មខ្ពស់ដល់កីឡាករបាល់ទាត់ថ្លៃបំផុតរបស់ពិភពលោក Neymar។

ម្ចាស់មូលនិធិវីនិយោគសាធារណៈរបស់ក្លិប​បាន​ដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយក្លិប Al-Nassr ដែលបាននាំចូលកីឡាករ Cristiano Ronaldo និងកីឡាករសំខាន់ផ្សេងទៀតមកកាន់ក្លិប ប្រសិនបើពួកគេអាចបញ្ចុះបញ្ចូល Neymar ឲ្យបោះបង់អាជីពនៅអឺរ៉ុប។

ក្រោយពីការផ្ទេរមកកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១៧ កីឡាករសញ្ជាតិប្រេស៊ីលបានស៊ុតបញ្ចូលទី៨២គ្រាប់ក្នុងការបង្ហាញខ្លូនចំនួន ១១២ ប្រកួត។

កីឡាករ Neymar ជាគោលដៅទី២ បន្ទាប់ពីពួកគេបរាជ័យក្នុងការនាំយកកំពូលកីឡាករ Lionel Messi មកចូលរួមជាក្លិប ដោយសារប្រធានក្រុមអាហ្សង់ទីន Messi បានសម្រេចចិត្តទៅចូលរួមក្លិបអាមេរិក Inter Miami៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម