Connect with us

កីឡា

បញ្ជីកីឡាករ១៥រូបជាបេក្ខភាពប្រជែងពានរង្វាន់ Ballon d’or ២០២៣

បានផុស

នៅ

ក្រោយពីរដូវកាល ២០២២-២៣ ត្រូវបានបញ្ចប់ ពិធី​ប្រគល់​ពានរង្វាន់ Ballon d’or លើកទី ៦៧ ​នឹង​​ប្រព្រឹត្តទៅនៅ​ខែសីហាខាងមុខនេះ ខណៈ​បេក្ខភាព​ឈាន​មុខ​គេ​១៥​រូប​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ Goal។

សម្រាប់ការដាក់ពិន្ទុ​ពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោកនេះគឺផ្តោតសំខាន់​លើសមិទ្ធផលរបស់កីឡាករដែលសម្រេចបានទាំងនៅក្លិប និងជម្រើសជាតិ គិត​​ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខភាពទី១ គឺកីឡាករ Lionel Messi ស៊ុត​បាន៣៨គ្រាប់ និងបញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន២៥ ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​​ជួយឲ្យអាហ្សង់ទីឈ្នះពានរង្វាន់ពិភពលោក World Cup និងជួយឲ្យក្លិប Paris Saint-Germain ឈ្នះពានរង្វាន់ Ligue 1 និង​ Trophee des Champions។

បេក្ខភាពទី២ គឺកីឡាករ Erling Haaland ស៊ុតបញ្ចូលទីបាន៥៣គ្រាប់ និងបញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន៩ ហើយជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup ដែល​ជា​ពាន​៣​សំខាន់​ក្នុង​មួយ​រដូវ​កាល។

បេក្ខភាពទី៣ គឺកីឡាករ Kylian Mbappe ស៊ុត​បាន​​៥៣គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ១៤ លើកដោយជួយឲ្យក្លិប Paris Saint-Germain ឈ្នះពានរង្វាន់ Ligue 1។

បេក្ខភាពទី៤ គឺកីឡាករ Vinicius Junior ស៊ុត​បាន​​២៤គ្រាប់ និងបញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ២៥ លើកដោយជួយឲ្យក្លិប Real Madrid ឈ្នះពានរង្វាន់ Copa de Ray, UEFA Super Cup និង Club World Cup។

បេក្ខភាពទី៥ គឺកីឡាករ Kevin De Bruyne ស៊ុត​បាន១០ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៣២ លើកហើយជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup ដែល​ជា​ពាន​៣​សំខាន់​ក្នុង​មួយ​រដូវ​កាល។

បេក្ខភាពទី៦ គឺកីឡាករ Ilkay Gundogan ស៊ុត​បាន១៣គ្រាប់ និងបញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៧ លើកហើយជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup ដែល​ជា​ពាន​៣​សំខាន់​ក្នុង​មួយ​រដូវ​កាល។

បេក្ខភាពទី៧ គឺកីឡាករ Victor Osimhen ស៊ុត​បាន ៣១ គ្រាប់ និងបញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៥ លើកហើយជួយឲ្យក្លិប Napoli ឈ្នះពានរង្វាន់  Serie A។

បេក្ខភាពទី៨ គឺកីឡាករ Rodri ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ៧ លើកហើយជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup ដែល​ជា​ពាន​៣​សំខាន់​ក្នុង​មួយ​រដូវ​កាល។

បេក្ខភាពទី៩ គឺកីឡាករ Robert Lewandowski ស៊ុតបាន ៣៥ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ១០ លើកហើយជួយឲ្យក្លិប Barcelona ឈ្នះពានរង្វាន់ Laliga និង Supercopa de Espana។

បេក្ខភាពទី១០ គឺកីឡាករ Julian Alvarez ស៊ុត​បាន ២៣ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៦ លើកហើយជួយឲ្យអាហ្សង់ទីឈ្នះពានរង្វាន់ពិភពលោក World Cup និងជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup។

បេក្ខភាពទី១១​ គឺកីឡាករ Bernardo Silva ស៊ុតបាន ៩ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៨ លើកហើយជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់ UEFA Champion League,  Premier League និង FA Cup ដែល​ជា​ពាន​៣​សំខាន់​ក្នុង​មួយ​រដូវ​កាល។

បេក្ខភាពទី១២ គឺកីឡាករ Karim Benzema ស៊ុត​បាន ៣១ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៦ លើកដោយជួយឲ្យក្លិប Real Madrid ឈ្នះពានរង្វាន់ Copa de Ray, UEFA Super Cup និង Club World Cup។

បេក្ខភាពទី១៣ គឺកីឡាករ Khvicha Khvaratshelia ស៊ុតបាន ១៦ គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ១៧ លើកហើយជួយឲ្យក្លិប Napoli ឈ្នះពានរង្វាន់  Serie A។

បេក្ខភាពទី១៤ គឺកីឡាករ Marco Rashford ស៊ុត​បាន ៣៣ គ្រាប់ និង បញ្ជួន​​បាល់​ឲ្យមិត្តរួមក្រុមបាន ១១ លើកហើយជួយឲ្យក្លិប Manchester United ឈ្នះពានរង្វាន់  Carabao Cup។

បេក្ខភាពទី១៥ គឺកីឡាករ Jude Bellingham ស៊ុត​បាន ១៥ គ្រាប់ និង បញ្ជួន​បាល់ឲ្យមិត្តរួមក្រុមបាន ៩ លើក៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម