Connect with us

កីឡា

Kylian Mbappe មិនព្រមបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានPSG

បានផុស

នៅ

Kylian Mbappe បាន​សរសេរ​លិខិត​ទៅ​កាន់​​ក្លិប​ Paris Saint-Germain ​ដើម្បី​ជូន​ដំណឹង​ពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លិប​ទៀត​ទេ។

កិច្ចសន្យារបស់ Mbappe មានសុពលភាពរហូតដល់ចប់​រដូវកាល ២០២៣-២៤ ហើយដោយក្លិប​ PSG មិនចង់ឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះចាកចេញដោយគ្មានតម្លៃខ្លួននោះទេ ដូច្នេះ​រូប​គេ​អាច​នឹង​ត្រូវ​បាន​លក់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្រ្គាមដេញថ្លៃក្នុងការនាំយកកីឡាករ Mbappe ក្នុងនោះក៏មានក្លិបយក្ស Real Madrid និង​ក្លិបធំៗនៅ​អង់គ្លេស​ Chelsea, Manchester City និង Manchester United ​ជា​ដើម។

សម្រាប់ Mbappe ផ្ទាល់​ចង់​ចូលរួមជាមួយ Real Madrid ក្នុងនាមអាជីពជាកីឡាករបាល់ទាត់។ រហូត​ដល់​ពេល​នេះ កីឡាករ​បារាំង​វ័យ២៤ឆ្នាំ​បង្ហាញខ្លួន​លើ​ទី​លាន​ឲ្យ​ក្លិប​ PSG ចំនួន​១៧៦​ប្រកួត​ ដោយស៊ុតបញ្ចូលទីបាន ១៤៨ គ្រាប់។

រូប​គេ​មិនបានលាក់បាំងពីការពិតទេដែល​ធំ​ដឹង​ក្តី​ឡើងជាអ្នកគាំទ្រក្លិប Real Madrid ហើយគាត់មានក៏បានខិតជិតក្នុងការផ្លាស់ទៅក្លឹប Real Madrid កាលពីរដូវក្តៅមុន​ផង​ដែរ​ មុនពេល​រូប​គេ​បន្ត​កុងត្រាថ្មី។ PSG ​បាន​ខកចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​ Kylian Mbappe សម្រេចចិត្តមិនបន្តកុងត្រា​ថ្មី៕

ប្រែសម្រួល៖ ផា រតនា

ប្រភព៖ Skysports

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម