Connect with us

កីឡា

អ្នក​គាំទ្រ​ជាង​៣​ម៉ឺន​នាក់​នឹង​មើល​ផ្ទាល់​​កម្ពុជា​ប៉ះ​បង់ក្លាដែសថ្ងៃទី១៥មិថុនានេះ

បានផុស

នៅ

អ្នក​គាំទ្រ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​នឹង​ចូល​ទស្សនា​ផ្ទាល់​​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​​បង់ក្លាដែស នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

អ្នក​គាំទ្រ​បាន​​​ស្ងាត់​ស្ងត់​ខ្លាំង​​​ពី​ការ​ប្រកួត​បាល់ទាត់​​ទាំង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​លីគ​បាល់ទាត់​កម្ពុជា​​​កាល​ពី​ឆ្នាំ​២០២២។  ការ​ប្រកួត​​ពាន​រង្វាន់ AFF U22 Championship ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ មាន​អ្នក​គាំទ្រ​ច្រើន​គួរ​សម​សម្រាប់​រាល់​ការ​ប្រកួត​របស់​ U22 កម្ពុជា​​ជា​មួយព្រុយណេ ហ្វីលីពីន និង​​​ទីម័រខាង​កើត​ មាន​អ្នក​ទស្សនា​ផ្ទាល់​​មិន​លើស​២,៥​ម៉ឺន​នាក់​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង ម្ចាស់​ផ្ទះ​កម្ពុជា និង​បង់ក្លាដែស កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​មាន​អ្នក​គាំទ្រ​ផ្ទាល់​តែ​១១៩៩៣​នាក់​ប៉ុណ្ណោះ។

រឹត​តែ​ខ្សត់​អ្នក​គាំទ្រ​ទៀត​នោះ​គឺ​ពេល ការ​ប្រកួតជើង​ឯក AFF Championship ដែល​កម្ពុជា​​ធ្វើ​ម្ចាស់​ផ្ទះ​​២​ប្រកួត​​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ កម្ពុជា​បាន​ប្រកួត​ឈ្នះ​ហ្វីលីពីន ៣-២ ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​តែ​​៤៨៦០​នាក់​ និង​ការ​ប្រកួត​ដែល​កម្ពុជា​បាន​ឈ្នះ​​ព្រុយណេ ៥-១ មាន​អ្នក​គាំទ្រ​តែ​៦១៦៩​នាក់​ប៉ុណ្ណោះ។

ការ​ថយ​ចុះ​អ្នក​គាំទ្រ​កាល​ពី​ឆ្នាំ​២០២២ បន្ទាប់​ពី​ស្ងប់​ស្ងាត់​វិបត្តិ​កូវីដ-១៩បាន​ជះ​ឥទ្ធិពល​​អា​ក្រក់​ដល់​វិស័យ​បាល់ទាត់​កម្ពុជា ជា​ពិសេស​ក្លិប​បាល់ទាត់​មួយ​ចំនួន​ដែល​ពឹង​ផ្អែក​លើ​ចំណូល​លក់​សំបុត្រ។

ទើប​តែ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣ ​កាល​ពី​ខែ​ឧសភា អ្នក​គាំទ្រ​​​ភ្លូកទឹក​ដី​បាន​​នាំ​គ្នា​ទៅ​រក​សំបុត្រ​ចូល​ទស្សនា ប៉ុន្តែ​​ចំនួន​មាន​កំណត់​ទាំង​សំបុត្រ និង​កៅអីអង្គុយ អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​​រាល់​ការ​ប្រកួត​របស់​កម្ពុជា​ប្រមាណ​​៣​ម៉ឺ​នាក់។ ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​ស៊ីហ្គេម​ជា​ការ​ផ្តល់​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ ដូច្នេះ​​អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ចូល​ទស្សនា ស្រប​ពេល​​ស៊ីហ្គេម​ធ្វើ​លើក​ដំបូង​នៅ​កម្ពុជា។

ប៉ុន្តែ​នៅ​ពេល​ដាក់លក់​សំបុត្រចូល​ទស្សនា​ការ​ប្រកួត​​មិត្តភាព​អន្តរជាតិ​​រវាង​កម្ពុជា និង​បង់ក្លាដែស ​នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ខាង​មុខ​នេះ សំបុត្រដាក់​ត្រឹម​តែ​ជាង​២​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​បាន​លក់​អស់ បើ​ទោះ​បី​ជា​សំបុត្រ​តំបន់​ A តម្លៃ​៣​ម៉ឺន​រៀល និង​តំបន់ B តម្លៃ​១,៥​ម៉ឺន​រៀល។

តាម​ចំនួន​កៅជ័រ​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ប្រមាណ​៣​ម៉ឺន ដូច្នេះ​សហព័ន្ធ​​បាល់ទាត់​កម្ពុជា​បាន​លក់​សំបុត្រ​ប្រមាណ​៣​ម៉ឺន​សន្លឹក​ដែរ។ ប្រសិន​បើ​សំបុត្រ​អាច​មាន​ដល់​៤​ឬ​៥​ម៉ឺន​សន្លឹក អាច​នឹង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ដល់​ទៅ​៤​ឬ​៥​ម៉ឺន​នាក់ ហើយ​នឹង​ក្លាយ​ជា​ទិដ្ឋភាព​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះករ​ដូច​ទៅ​នឹង​​ចន្លោះ​ឆ្នាំ​២០១៥-១៦ ដែល​​ធ្លាប់​មាន​អ្នក​ទស្សនា​ផ្ទាល់​ចន្លោះ​៤​ទៅ​៦​ម៉ឺន​នាក់។

សូម​បញ្ជាក់​ថា ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង បង់ក្លាដែស វេលា​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម