កីឡា
បុរសបារាំង Paul ជឿជាក់កីឡាកម្ពុជានឹងមានសន្ទុះកាន់តែខ្លាំងឡើង
លោក Paul Raguenaud ជនជាតិបារាំងមានការជឿជាក់លើវិស័យកម្ពុជានឹងមានសន្ទុះខ្លាំងឡើងថែមទៀត បន្ទាប់ពីរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។

ការលើកឡើងរបស់លោក Paul Raguenaud នៅពេលលោកបានចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

បុរសបារាំងដែលចេះនិយាយខ្មែរតិចៗ និងកំពុងធ្វើការនៅកម្ពុជាប្រហែល២ឆ្នាំមកបាននិយាយថា លោកពិតជាសប្បាយរីករាយដែលបានចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ។ នេះជាសកម្មភាពកីឡាដ៏ល្អក្នុងការជួយជំរុញ និងអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីចប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
លោក Paul Raguenaud បានកោតសរសើរកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយជោគជ័យ។ លោកបាននិយាយថា ៖«ខ្ញុំពិតជាចាប់អារម្មណ៍នឹងការរៀបចំរបស់កម្ពុជាសម្រាប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមមែន ហើយឃើញកម្ពុជាទទួលបានមេដាយច្រើន។ ខ្ញុំជឿជាក់ថា វិស័យកីឡាកម្ពុជាមិនឈប់ត្រឹមនេះទេ គឺនឹងមានសន្ទុះកើនឡើងខ្លាំងថែមទៀត»។

អ្វីដែលលោកកាន់តែចង់ឃើញថែមទៀតនោះគឺថ្ងៃណាមួយនឹងមានការប្រកួតជើងឯកពិភពលោក World Cup នៅលើទឹកដីកម្ពុជា។
បុរសជនជាតិបារាំងចង់ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិបន្តទៀតទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ពីព្រោះជាសកម្មភាពចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងដើម្បីមិត្តភាព សុខភាព និងសកម្មភាពសង្គម៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា