កីឡា
លោក Pep ទទួលបានជោគជ័យបំផុតក្នុងនាមជាគ្រូបង្វឹក
លោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City បច្ចុប្បន្នទទួលបានជោគជ័យខ្លាំងបំផុតក្នុងអាជីពជាគ្រូវ័យ៥២ឆ្នាំដែលបានដឹកនាំក្លិបធំនៅ៣ប្រទេសផ្សេងគ្នា។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ លោក Pep បានចំណាយពេលអស់១៦ឆ្នាំក្នុងនាមជាគ្រូបង្វឹក។ ចាប់ផ្ដើមដំបូងនៅឆ្នាំ ២០០៧ លោកដឹកនាំត្រឹមក្រុម Barcelona B បន្ទាប់មកឆ្នាំ២០០៨ លោកទទួលបានការទុកចិត្តឲ្យដឹកនាំក្លិប Barcelona ឈុតធំ។
រឿងដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺលោកបានបង្កើតទម្រង់លេងមួយប៉ះមានឈ្មោះថា Tiki-Taka ធ្វើឲ្យក្លិបអ្នកមានបុណ្យ FC Barcelona ជោគជ័យយ៉ាងខ្លាំង។ សម្រាប់សមិទ្ធផលដែលលោកសម្រេចបានជាមួយ Barcelona ក្នុងរយៈពេល៤ឆ្នាំគឺឈ្នះពានរង្វាន់ UEFA Champion league ២លើក UEFA Super Cup ២លើក FIFA Club World Cup ២លើក La Liga ៣លើក Copa de Rey ២លើក និង Supercopa de Espana ៣លើក។
នៅឆ្នាំ ២០១៣ លោកបានទៅដឹកនាំក្លិប Bayern Munich ដែលជួយឲ្យឈ្នះជើកឯក Bundesliga ៣លើក German Cup ២លើក UEFA Supercup ១លើក និង FIFA Club World Cup ១លើក។
នៅឆ្នាំ ២០១៦ លោកបានទៅប្រឡូកក្នុងលីគកំពូលអង់គ្លេសដោយបានដឹកនាំក្លិបមេឃខៀវ Manchester City។ គិតត្រឹមរដូវកាល២០២២-២៣ លោកទទួលបានជោគជ័យបំផុតជាមួយសមិទ្ធផលធំៗជាច្រើនរួមមានពានរង្វាន់ UEFA Champion league ១លើក Premier League ៥លើក FA Cup ២លើក Community Shield ២លើក និង League Cup ៤លើក៕
អត្តបទ៖ ផា រតនា
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក