Connect with us

កីឡា

បង់ក្លាដែស​ប្រាប់​ចំណុចពិសេសដែលជ្រើសរើស​កម្ពុជាប្រកួតមិត្តភាព

បានផុស

នៅ

ការ​ទទួលស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​លើក​ទឹក​ចិត្ត​ច្រើន​ជា​កត្តា​ទាក់​ចិត្ត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បង់ក្លាដែស​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កម្ពុជា​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​​​១៥ ខែ​មិថុនា ឆ្នាំ​២០២៣នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា លោក Javier Fernadez Cabrera គ្រូ​បង្វឹក​ជម្រើស​ជាតិ​បង់ក្លាដែស​បាន​លើក​ឡើង​ថា ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ពិត​ជា​សំខាន់ និង​ជា​ការ​ធ្វើ​តេស្ត​កីឡាករ​ដ៏​ចាំ​បាច់​សម្រាប់​ការ​ត្រៀម​ខ្លួន​​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក និង​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី AFC Cup ជា​ដើម។

លោក Javier Fernadez បាននិយាយថា ៖«ការប្រកួតនៅលើទីលានត្រូវលេងជាក្រុមមិនមែនលេងជាបុគ្គលទេ។ ខ្ញុំ​មិន​​ចាប់​អារម្មណ៍​លើ​កីឡាករ​កម្ពុជា​ល្អ​ៗ ជា​ពិសេស​កីឡាករចាស់ៗដែលមានបទពិសោធ​ច្រើន​ដូច​ជា ចាន់ វឌ្ឍនាកា ជា​ដើម។ ខ្ញុំ​គិតថា ប្រកួត​នេះ​នឹង​​តឹង​តែង ហើយ​សង្ឃឹម​ថា ក្រុមរបស់​ខ្ញុំ​ធ្វើ​បាន»។

​បង់ក្លាដែស​ទើប​តែ​ប្រកួត​មិត្តភាព​អន្តរជាតិ​ឈ្នះ​​កម្ពុជា​ដោយ​លទ្ធផល ០-១ ​កាល​ពី​ចុង​ឆ្នាំ​២០២២ ដូច្នេះ​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​ជ្រើស​រើស​ប្រកួត​ជា​មួយ​កម្ពុជា​ទៀត? គ្រូ​បង់ក្លាដែស​បាន​និយាយ​ថា ការ​ប្រកួត​ជា​មួយ​កម្ពុជា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​កក់​ក្តៅ ដោយសារ​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​​ស្វាគមន៍​យ៉ាង​កក់​ក្តៅ រាក់ទាក់ ហើយ​អ្នក​គាំទ្រ​ស្រឡាញ់​ចូល​ចិត្ត​ចូល​ទស្សនា​ផ្ទាល់​ច្រើន។

លោក​បញ្ជាក់​ថា ម្យ៉ាង​ទៀត ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​កម្ពុជា​រីក​ចម្រើន និង​មាន​គុណភាព​ដែល​ស័ក្តិសម​សម្រាប់​ក្រុម​របស់លោក​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ។

ប្រវត្តិ​ជួប​គ្នា​មិត្តភាព​ពីរ​លើក​កន្លង​មក កម្ពុជា​មិន​ដែល​ឈ្នះ​បង់ក្លាដែស​ឡើយ។ លើក​ទី​១ ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ២០១៩ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ចាញ់​បង់ក្លាដែស​ដោយ​លទ្ធផល ០-១ និង​លើក​ទី​២ ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ២០២២ កម្ពុជា ចាញ់ ០-១៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម