កីឡា
សហព័ន្ធវ៉ូវីណាម បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកម្រិត “ក” ត្រៀមការប្រកួតជើងឯកជាតិ
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តំណាងឲ្យ លោក ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រមកម្រិត “ក” ២០២០។

ក្នុងនោះ ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ដែលនឹងប្រព្រឹត្តឡើងនៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាចុងខែមករា នេះ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០ បង្រៀនដោយ លោកគ្រូ កៅ មករា និងលោកគ្រូ សុខុម ដែលជាអាជ្ញាកណ្តាល ចៅក្រមមានបទពិសោធន៍លើកលានប្រកួត ដោយសារតែលោកគ្រូជនជាតិបរទេសមិនអាចមកប្រទេសកម្ពុជាបាន ព្រោះមេរោគ COVID- 19។ ចំពោះអាជ្ញាកណ្តាល ចៅក្រមវគ្គនេះ ប្រសិនបើទទួលចំណាត់ថ្នាក់ល្អអនុញ្ញាតឲ្យចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ។

លោកបន្តថា ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត”ក” ២០២០ មានសិក្ខាកាមចំនួន៤០នាក់ មកពី ៨ រាជធានី ខេត្ត ក្រុង ទូទាំងប្រទេស ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងបន្តទៅព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕
អត្ថបទ ៖ វិសិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ