កីឡា
Thiago បានលើកឡើងសាក់ល្បីៗនៅថៃមានប្រភពដើមពីកម្ពុជា
កីឡាករប្រដាល់ Thiago Teixeira បានបកស្រាយឲ្យមហាជនបានដឹងពីសាក់ពេញនិយមនៅប្រទេសថៃគឺមានប្រភពដើមពីប្រទេសកម្ពុជា ពោលគឺត្រូវបានគេលួចពីប្រទេសកម្ពុជា។

កីឡាករប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឬទ្ធីគុន បានលើកឡើងកាលពីយប់មិញ បន្ទាប់ពីមានផេកមួយឈ្មោះ Acervo Thai បានលើកឡើងពីសាក់/យ័ន្តពេញនិយមនៅប្រទេសថៃគឺតាមប្រវត្តិសាស្ត្រ សាក់ទាំងនេះមាននៅក្នុងសម័យកាល អាណាចក្រខ្មែរ (Khmer Empire) ចន្លោះសតវត្សទី៩ ដល់ទី១៥ ហើយសព្វថ្ងៃនេះគឺជាកម្ពុជា។
ច័ន្ទឬទ្ធីគុនបានសរសេរបញ្ជាក់ថា ៖«សាក់ទាំងនេះពេញនិយមខ្លាំងណាស់នៅប្រទេសថៃ ជាពិសេសលើកីឡាករប្រដាល់ថៃ ប៉ុន្តែសាក់ទាំងនេះមានប្រភពដើមពីប្រទេសកម្ពុជា។ ការផុសនេះត្រូវបានសរសេរភាសាផ្សេងគ្នា (សាក់ដ៏ពិសិដ្ឋរបស់កម្ពុជា)។ កម្ពុជាបានបាត់បង់វា បន្ទាប់ពីលទ្ធិកុម្មុយនិស្តនៅឆ្នាំ១៩៧៥ នៅពេលប្រជាជនជាង១/៤បានបាត់បង់ជីវិត ហើយប្រវត្តិសាស្ត្ររបស់កម្ពុជាត្រូវបានគេលួចតាំងពីពេលនោះមក។ ប៉ុន្តែយើងបានវិលត្រឡប់មកវិញ និងកាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពិភពលោកនឹងដឹងការពិតដែលនៅពីក្រោយរឿងរ៉ាវទាំងនេះ។ សាក់ទាំងនេះគឺជាអក្សរខ្មែរ ជាភាសាខ្មែរ»។

ការបង្ហោះសារបញ្ជាក់របស់ សែន ច័ន្ទឬទ្ធីគុន ដែលទើបតែទទួលបានសញ្ជាតិខ្មែរកាលពីដើមឆ្នាំ២០២៣នេះ បានភ្ជាប់នូវរូបថតមួយសន្លឹកពីកីឡាករប្រដាល់ថៃ Yaiyok ដែលមានសាក់ពេញលើទ្រូង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ