កីឡា
គ្រូកម្ពុជា Félix Dalmás រៀបរាប់ពីការប្រកួតចាញ់បង់ក្លាដែសយប់មិញ
ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ជម្រើសជាតិបង់ក្លាដែសដោយលទ្ធផល ០-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ ក្រោមក្រសែភ្នែកទស្សនិជកជិត៣ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣។

ក្នុងសន្នីសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Félix Dalmás គ្រូបង្វឹកកម្ពុជាបាននិយាយថា៖«សម្រាប់ខ្ញុំរឿងជំហរ និងទីតាំងគឺកីឡាករយើងធ្វើបានល្អ។ នៅតំបន់ការពារគឺកម្ពុជាបានបង្កើតកំហុសមួយ។ ខ្ញុំត្រូវការអភិវឌ្ឍបន្ថែម។ ចំពោះការបង្កើតឱកាស និងការបំលាស់ទីគឺយើងធ្វើបានល្អ ដោយពេលបាត់បាល់ព្យាយាមដេញដណ្ដើមយកបាល់មកវិញ។ នេះហើយគឺជាតាំងចិត្ត និងជាឆន្ទៈកើតចេញពីបេះដូងកីឡាករផ្ទាល់»។

ជាក់ស្តែងទម្រង់លេងរបស់កម្ពុជាគាបសង្កត់ និងដាក់សម្ពាធខ្លាំងលើបង់ក្លាដែសដែលព្យាយាមលេងការពារ និងវាយបកម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែកម្ពុជាហាក់គ្មានសំណាង និងធ្វើមិនបានល្អនៅតំបន់ប្រយទ្ធ។
លោក Félix Dalmás បាននិយាយថា៖«សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចង់ឈ្នះ ជាពិសេសការប្រកួតនេះ កម្ពុជាគួរតែឈ្នះ»។ នេះក៏ជាការធ្វើតេស្តកីឡាករសាជាថ្មី បន្ទាប់ពីលោកចូលដឹកនាំសាថ្មី ហើយលោកបានប្តេជ្ញាដឹកនាំកូនក្រុមឆ្ពោះទៅរកភាពរីកចម្រើន និងស្វែងរកឲ្យបានលទ្ធផលល្អប្រសើរដើម្បីតបស្នងដល់ទំហំទឹកចិត្តរបស់អ្នកគាំទ្រ។

កម្ពុជាចាញ់ពិតមែន ប៉ុន្តែបើសង្កេតមើលលើទម្រង់លេងរបស់កម្ពុជាគឺគាបសង្កត់លើបង់ក្លាដែសច្រើន។ ជាពិសេសនៅវគ្គទី២ នៅពេលដាក់ លឹម ពិសុទ្ធ និង ចាន់ វឌ្ឍនាកា ចូល។
ទោះបីជាយ៉ាងណា លោកគ្រូបង្វឹកកម្ពុជារូបនេះបានចាប់អារម្មណ៍ទៅលើរបៀបលេងរបស់បង់ក្លាដែសដែលបង្កឲ្យមានបញ្ហា និងពន្យារពេលវេលាច្រើន។ លោកបាននិយាយថា ៖«ពេលខ្លះបាល់ទាត់គឺអយុត្តិធម៌។ ប្រកួតនេះ បើមានវីដេអូ VAR ប្រហែលជាកីឡាករបង់ក្លាដែសខ្លះត្រូវបានបណ្តេញចេញពីលាន។ ពួកគេបង្កកំហុស អូសបន្លាយពេលវេលា មើលទៅអាក្រក់ តែនេះហើយជាបាល់ទាត់»។

អ្វីដែលធ្វើឲ្យអ្នកគាំទ្ររាប់ម៉ឺននាក់ចាប់អារម្មណ៍នោះ គឺការលេងកីឡាករខ្សែបម្រើការពារកណ្តាលចាស់វស្សា គួច សុកុម្ភៈ វ័យ ៣៦ឆ្នាំនៅតែល្អ។ គ្រូបង្វឹករូបនេះបាននិយាយថា ប្រធានក្រុមរូបនេះល្អទាំងនៅលើទីលាន និងក្រៅទីលានដែលស័ក្តិមសជាកីឡាករគំរូសម្រាប់ក្មេងជំនាន់ក្រោយ។
នេះជាការចាញ់លើកទី៥របស់កម្ពុជាទល់នឹងបង់ក្លាដែស បន្ទាប់ពីធ្លាប់ជួបគ្នា៦លើកគឺស្មើ១ និងចាញ់៥ ដូច្នេះកម្ពុជានៅតែរក្សាកំណត់ត្រាមិនឈ្នះលើក្រុមជម្រើសជាតិមួយនេះ៕


អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ