Connect with us

កីឡា

ចាន់ វឌ្ឍនាកា ៖«ពួក​យើងសុំទោស និង​កែប្រែ​ចំណុច​ខ្វះ​ខាត»

បានផុស

នៅ

កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ ចាន់ វឌ្ឍនាកា បាន​សុំ​ទោស​ដល់​អ្នក​គាំទ្រ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​មួយ​បង់ក្លាដែស នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្តូរ​ចូល​ឲ្យ​លេង​នៅ​វគ្គ​ទី​២ ប៉ុន្តែ​មិន​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​។ យ៉ាងណា​វត្តមាន​របស់​តារា​បាល់ទាត់​រូប​នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ផ្ទាល់​ដែល​មាន​ប្រមាណ​ជិត​៣​ម៉ឺន​នាក់។

កីឡាករ​របស់​ក្លិប​បឹងកេត​បាន​និយាយ​ថា ៖«​យើង​បាន​ដឹង​ថា មិន​មែន​ជា​លទ្ធផល​ដែល​យើងចង់​បាន​ពី​ការ​ប្រកួតម្សិល​មិញ​ទេ សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់​ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​គឺ​សិក្សា​កែប្រែ​ពី​កំហុស​។ សម្រាប់​កីឡាបាល់ទាត់​គឺគ្មាន​កីឡាករ​ម្នាក់ណា​អាច​ធ្វើ​បាន​ល្អឥត​ខ្ចោះ​នោះឡើយ​»។

«ពួក​យើង​​ពិត​ជា​សុំទោស​​ ក៏​ដូច​ជា​អរគុណ​សម្រាប់​ការ​គាំ​ទ្រ​ក្រុម​ទាំងមូល។ អ្វី​ដែល​យើង​ត្រូវចង​ចាំ​នោះ​គឺពាក្យ​ថា ឆន្ទៈ​ ប្រឹង​ប្រែង​ ព្យាយាម​ អត់ធ្មត់​ និង​ ត្រូវ​ចេះ​មាន​ឈឺ​ចាប់។ ពួក​យើងពិត​ជា​អរគុណ​អ្នកគាំទ្រ​ទាំង​អស់​គ្នា​ដែល​តែង​អត់ធ្មត់​ គាំទ្រ​ និង​នៅជា​មួយ​ពួក​យើង។ ចាន់ វឌ្ឍនាកា​បាន​សង្កត់​ធ្ងន់។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​គ្រប់​គ្រង​បាល់យ៉ាង​ល្អ និង​ដាក់​សម្ពាធ​ខ្លាំង​លើ​បង់ក្លាដែស ប៉ុន្តែ​គ្មាន​សំណាង​បំប៉ោង​សំណាញ់​ទី​របស់​ដៃ​គូ​ឡើយ។ ផ្ទុយ​ទៅ​វិញ បង់ក្លាដែស​មាន​ឱកាស​តែ​ម្តង​ក៏​រក​គ្រាប់​បាល់​បាន​តែ​ម្តង​ដោយ​ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​១-០។

រហូត​ដល់​ពេលនេះ កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​យក​ឈ្នះ​លើ​បង់ក្លាដែស​បាន​ឡើយ​ បន្ទាប់​ពី​ជួប​គ្នា​៦​លើក​គឺ​ស្មើ១ និង​ចាញ់​៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម