Connect with us

កីឡា

ឡុង សុភី វិលមក​សង្វៀនវិញនៅរក្សាក្បាច់វ៉ៃដដែល

បានផុស

នៅ

កីឡាករ​ចាស់វស្សា ឡុង សុភី ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ យ៉តឌីហ្សែល លូកចៅម៉ៃសៃថង សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​កម្មវិធី​ខារ៉ាបាវ សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ​បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក យប់​ថ្ងៃ​អាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិត​លើ​សង្វៀន​បង្ហាញ​ថា ឡុង សុភី ​បាន​ប្រើ​ពេល​៥​ទឹក​ពេញ​តាម​រយៈ​ការ​ដើរ​ចូល​វ៉ៃ ឆក​កណ្តាប់​ដៃ​លើ​ពោះ​របស់​ដៃ​គូ និង​អោប​ឡើង​ជង្គង់ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ កីឡាករ​ថៃ យ៉តឌីហ្សែល ដែល​បាន​ការពារ និង​​​ថយ​ក្រោយ​បាន​ទាត់​មួយ​ៗ និង​ចំ​គោល​ដៅ​បាន​ច្រើន​ដែល​ធ្វើ​ឲ្យ​រូប​គេ​​ទទួល​បាន​ជ័យជម្នះ​ដោយពិន្ទុ។

តាម​រយៈ​ការ​ប្រកួត​នេះ​​​ឃើញ​ថា ក្បាច់​វ៉ៃ​របស់​ ឡុង សុភី គ្មាន​អ្វី​ប្លែក​ឡើយ​ពោល​គឺ​ទម្លាប់​ដើរ​ចូល ​ឆក​កណ្តាប់​ដៃ​លើ​​ពោះ​ដៃ​គូ ​និង​ធាក់​នៅ​តែ​ដដែល។ ទោះ​ជា​យ៉ាង​ណា រូប​គេ​នៅ​តែ​មាន​កម្លាំង​ស៊ុហ្វ​​ប្រកួត​បាន​៥​ទឹក​ពេញ។

នេះ​ជា​លើក​ទី​២​ដែល​ឡើង សុភី បាន​ឡើង​ប្រកួត បន្ទាប់​ពី​បាន​​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ​អស់​រយៈ​ពេល​ប្រហែល​ជា​៤​ឆ្នាំ​ហើយ។ កាល​ពី​ខែ​មុន​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី រូប​គេ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ឡាវ ស៊ីធឿន។

កីឡាករ​ចាស់​វស្សា​មួយ​ចំនួន​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​វិញ​មាន​ដូច​ជា ឡុង សុវណ្ណឌឿន និង​ ម៉ឺន សុភា ជា​ដើម បន្ទាប់​ពី​កីឡាករ​ជួរ​មុខ​មួយ​ចំនួន​ជាប់​ភារកិច្ច​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទាំង​គុន​ខ្មែរ និង​ឃីកបុក​ស៊ីង ហើយ​ក៏​ជា​ពេល​វេលា​ដែល​ពួក​គេ​ចាប់​ផ្តើម​អាជីព​សា​ថ្មី​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៣ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម២៩ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម