កីឡា
ក្រុមកម្ពុជា Burn X Flash ទទួលបានប្រាក់រង្វាន់១,៥ម៉ឺនដុល្លារក្នុងជើងឯក MSC 2023
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Burn X Flash ទទួលបានចមណាត់ថ្នាក់លេខ៤ក្នុងការការប្រកួតជើងឯក Mobile Legends: Southeast Asia Cup (MSC 2023) ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារអ៊ីអនសែនសុខ ខណៈជើងឯកបានទៅក្រុមឥណ្ឌូណេស៊ី ONIC Esports ដោយទទួលបានប្រាក់រង្វាន់១៤ម៉ឺនដុល្លារអាមេរិក។

Burn X Flash បានក្លាយជាក្រុមកម្ពុជាដំបូងគេក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍មួយនេះ។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមតំណាងកម្ពុជា បានចាញ់ ONIC Esports ២-០ ប៉ុន្តែយកបានឈ្នះក្រុមមកពីអាមេរិកខាងជើង Outplay ដោយលទ្ធផល ២-០ ដើម្បីឈរលេខ២ក្នុងពូល។

នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមតំណាងកម្ពុជាបានយកឈ្នះក្រុម RSG Slate SG របស់សិង្ហបុរីដោយលទ្ធផល ៣-០។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Burn X Flash បានចាញ់ក្រុមខ្លាំង Blacklist International ដោយលទ្ធផល ៣-១ ដូច្នេះធ្លាក់ទៅប្រកួតយកចំណាត់ថ្នាក់លេខ៣ដែលបានចាញ់ក្រុមហ្វីលីពីន ECHO ដោយលទ្ធផល ២-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៤។
MSC 2023 មានក្រុមចូលរួមប្រកួត១២ដែលមកពីប្រទេសផ្សេងៗគ្នាជាច្រើនត្រូវបានបែងចែកជា៤ពូលដោយក្នុង១ពូលមាន៣ក្រុម ចាប់ប្រកួតពីថ្ងៃទី១០ ដល់ទី១៨ ខែមិថុនា ឆ្នាំ២០២៣ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ។

ប្រាក់រង្វាន់៤ក្រុមចុងក្រោយ
- ជើងឯក៖ ONIC Esports (ឥណ្ឌូណេស៊ី) ទទួលបានប្រាក់រង្វាន់ ១៤០ ០០០ ដុល្លារអាមេរិក
- ជើងឯករង៖ Blacklist International (ហ្វីលីពីន) ទទួលបាន ៦០ ០០០ ដុល្លារអាមេរិក
- លេខ៣៖ Echo (ហ្វីលីពីន) ទទួលបាន ៣០ ០០០ ដុល្លារអាមេរិក
- លេខ៤៖ Burn X Flash (កម្ពុជា) ទទួលបាន ១៥ ០០០ ដុល្លារអាមេរិក



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ