កីឡា
ល្បុក្កតោជើងឯកជាតិក្រសួងមហាផ្ទៃឈរនៅលំដាប់កំពូលតារាង
ការប្រកួតកីឡាគុនល្បុក្កតោជើងឯកជាតិឆ្នាំ២០២០ ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ខែមករា នោះបានបញ្ចប់ហើយនៅយប់ថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោកកែវ រ៉េមី អនុប្រធានទី១ លោក ហ៊ុល ប៊ុនថា អនុប្រធានទី២ លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន និង ព្រឹទ្ធាចារ្យគុនល្បុក្កតោជាច្រើនរូបទៀត នៅសាលាសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិនេះ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨វិញ្ញាសាដែលក្នុងនោះវិញ្ញាសាសម្ដែងទម្រង់មេគុនបុរសនារី មានចំនួន១២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់ និងនារី ២ប្រភេទទម្ងន់ ។
ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ ក្រុមកីឡាគុនល្បុក្កតោក្រសួងមហាផ្ទៃ ប្រជែងបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន១៣ ក្នុងនោះមេដាយមាសចំនួន៧គ្រឿង និងមេដាយសំរិទ្ធចំនួន៦គ្រឿង ។

សាលាគុនល្បុក្កតោ តារាជ ឈរនៅលំដាប់លេខ២ ដោយប្រជែងបានមេដាយមាសចំនួន៦គ្រឿងនិងមេដាយប្រាក់ចំនួន១គ្រឿង ។ សាលាគុនល្បុក្កតោ សុវណ្ណអង្គរនាគរាជ ស្ថិតនៅលំដាប់លេខ៣ដោយបានមេដាយមាស៤គ្រឿង និងប្រាក់២គ្រឿង ។ សាលាគុនល្បុក្កតោ ឌីភីអេសអេស(DPSS) បានមេដាយមាស៣គ្រឿង និងមេដាយប្រាក់២គ្រឿង ។ ចំពោះសាលាគុនល្បុក្កតោ ខេមវើល បានមេដាយមាស២ និងសំរិទ្ធ ១ ។ សាលាគុនល្បុក្កតោព្រះស៊ីសុវត្ថិ(ដំរីស) បានមេដាយមាស១និងសំរិទ្ធ៤ សាលាគុនល្បុក្កតោ គោកធ្លក បានមេដាយមាស១ មេដាយប្រាក់២ និងសាលាគុនល្បុក្កតោលក្ខរ៉ៃយ៉ុង បានមេដាយមាស១ ។

ចំណែកសាលាគុនចំនួន១១ ប្រជែងបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះហើយក៏មានសាលាគុនចំនួន៥ផ្សេងទៀត គឺពុំបានទទួលមេដាយនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះទេ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០មានសាលាគុនចំនួន២៤ ដែលមានប្រតិភូគ្រូបង្វឹកនិងកីឡាករចំនួន១៩៣នាក់ មកពីរាជធានី-ខេត្ត ចំនួន១០ចូលរួម៕
អត្ថបទ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ