Connect with us

កីឡា

ពិធីការិនី​កំពុង​ល្បី​នៅ​កម្ពុជា Mara មាន​ប្រវត្តិ​មិន​ធម្មតា ធ្លាប់ធ្វើនៅកីឡាអូឡាំពិក

បានផុស

នៅ

ពិធីការិនី​កីឡា Mara Aquino ដែល​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ Mobile Legends Southeast Asian Cup ២០២៣ (MSC 2023) មាន​បទ​ពិសោធ​ច្រើន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ រហូត​ដល់​​កីឡា​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីការិនី​​សញ្ជាតិ​ហ្វីលីពីន Mara Aquino បាន​ធ្វើ​ជា​ពិធីការិនី​ក្នុង​ព្រឹត្តិការណ៍​ Mobile legend Southeast Asian Cup នៅ​​​ប្រទេស​ផ្សេង​ៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ អ្នក​គាំទ្រ​​នៅ​កម្ពុជា​បាន​ត្រឹម​​តែ​​ឮ​​សំឡេង​អត្ថាធិប្បាយ​​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដឹង​ពី​ប្រវត្តិ​ ឬ​រូប​រាង​កាយ​របស់​ពិធីការិនី​រូបនេះ​​​ច្បាស់លាស់​ឡើយ​កន្លង​មក។

នៅ​ពេល​សហព័ន្ធ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​សហការ​ជាមួយ​ក្រុម​ហ៊ុន Moonton ​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូងសម្រាប់​ការ​ប្រកួត​ជើង​ឯក​ MSC 2023 ក៏​មាន​វត្តមាន​​ពិធី​ការិនី​ហ្វីលីពីន​រូប​នេះ​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ Mara Aquino បាន​ធ្វើ​អត្ថាធិប្បាយ​​ដ៏​គួរ​​ឲ្យ​ទាក់​ទាញ និង​ជា​ពិសេសស្រែកជា​ភាសា​ខ្មែរ​ថា «ហ៊ោ​មួយ​ ហ៊ោ​មួយ»​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្មែរ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន។

បើ​ក្រឡេក​មើល​ប្រវត្តិ​របស់​ពិធីការិនី​ហ្វីលីពីន​រូប​នេះ​ពិត​ជា​មិន​ធម្មតា​​ឡើយ​ពោល​​គឺ​ធ្លាប់​ឆ្លង​កាត់​ធ្វើ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ជា​​ច្រើន​រហូត​ដល់​កីឡា​អូឡាំពិក។ Mara បានចាប់ផ្តើមធ្វើជាអ្នករាយការណ៍​ព័ត៌មាន​​ឲ្យ​សមាគមអត្តពលិកជាតិហ្វីលីពីន (NCAA) ពីឆ្នាំ ២០១២-១៤ និង​បន្ទាប់​មក​បានចូលរួមជាមួយសមាគមបាល់បោះហ្វីលីពីន (PBA)។

ក្រោយមកទៀត នាងបានចូលរួម​ធ្វើ​ជាពិធីការិនី​ក្នុង​ព្រឹត្តិការណ៏ NBA ៣លើក​ពីឆ្នាំ ២០១៣-១៦ និងព្រឹត្តិការណ៍កីឡាបាល់បោះដ៏ល្បីល្បាញលើពិភពលោក FIBA ៣ទល់៣ World Tour នៅប្រទេសកាណាដា និងប្រទេសជប៉ុន។

អ្វី​ដែល​ពិសេស​បំផុត នៅ​ឆ្នាំ​២០២០​ Mara Aquino​ ទទួល​បាន​ឱកាស​ធ្វើ​ជា​ពិធីការិនី​សម្រាប់​ការ​ប្រកួត​កីឡា​បាល់បោះ​​ក្នុង​​ព្រឹត្តិការណ៍​​កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន។

ក្រៅ​ពី​អាជីព​​ពិធីការិនី នារី​ហ្វីលីពីនរូប​នេះ​​​ធ្វើការ​ឲ្យ​ Sports Center Philippines ដែលជាស្ថាប័ន​ព័ត៌មានដ៏ល្បីរបស់ One Sports ជាបណ្តាញផ្សព្វផ្សាយ​​ដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន។ នាងក៏​ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sport 5 និង ESPN5 ព្រម​ទាំង​​ជាសហពិធីការិនី​​ក្នុង​​កម្មវិធី OnCAM។

នៅនៅឆ្នាំ​២០២១ Mara Aquino បានចូល​ធ្វើ​ជា​ពិធីការិនី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​​​កីឡា​អេឡិចត្រូនិក​លីគ​អាជីព​របស់​ហ្វីលីពីន Mobile Legends Bang Bang Professional League Philippines ​ដែល​ជា​កន្លែង​អភិវឌ្ឍ​​ជំនាញ​កីឡា​ E-sports កាន់​តែ​ល្អ និង​ទទួល​បានការកោតសរសើរ​យ៉ាង​ខ្លាំង​ពី​​អ្នកគាំទ្រ​ទូទាំង​តំបន់​អាស៊ាន​​តាម​រយៈ​​សមត្ថភាព​អធិប្បាយ​ដ៏​ទាក់ទាញ និងរូបសម្រស់ដ៏ស្រស់សោភា​ដែល​ធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម