កីឡា
អតីតអ្នកប្រដាល់៥រូបកំពុងលេចធ្លោក្នុងអាជីពគ្រូបង្ហាត់
អតីតកីឡាករប្រដាល់ល្បីឈ្មោះកាលពី១០ឆ្នាំមុនមួយចំនួនបានក្លាយជាគ្រូបង្ហាត់ ចៅក្រម និងអាជ្ញាកណ្តាលលេចធ្លោនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីពួកគាត់បានឈប់ពីអាជីពប្រដាល់។ អ្នកខ្លះបានក្លាយជាគ្រូបង្ហាត់ជម្រើសជាតិទាំងផ្នែកគុនខ្មែរ និងឃីកបុកស៊ីងថែមទៀតផង។
ថ្ងៃនេះ សូមបង្ហាញអតីកីឡាករប្រដាល់គុនខ្មែរ៥រូបដែលកំពុងទទួលបានជោគជ័យ និងលេចធ្លោក្នុងនាមជាគ្រូបង្ហាត់ និងជាចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរថែមទៀត។
លោក អេ ភូថង

លោក អេ ភូថង បានក្លាយជាគ្រូបង្ហាត់ប្រដាល់គុនខ្មែរជាង១០ឆ្នាំមកហើយ បន្ទាប់ពីលោកបានឈប់ប្រដាល់។ ការតស៊ូប្រឹងប្រែងពីដៃទទេ អតីតជើងខ្លាំងរូបនេះបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួនឈ្មោះ«ក្លិបប្រដាល់គុនខ្មែរ អេ ភូថង»ដែលមានសិស្សប្រហែលជា២០នាក់។ កូនសិស្សរបស់លោកដែលល្បីៗមានដូចជា ធឿន ធារ៉ា, យ៉េន ឌីណា, អេ ណារ័ត្ន និងជាពិសេសកូនប្រុសរបស់លោកគឺ អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ជាដើម។ ក្រៅពីអាជីពគ្រូបង្ហាត់ លោកក៏ជាអាជ្ញាកណ្តាល និងចៅក្រមមួយរូបរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែ។
លោក ធន់ សុភា

កូនសិស្សរបស់លោកគ្រូ ឈិត សារឹម រូបនេះបានឈប់ពីប្រដាល់កាលពីឆ្នាំ២០១២ដើម្បីក្លាយជាគ្រូបង្ហាត់ម្នាក់។ ស្ថិតក្នុងវ័យ៤៤ឆ្នាំ លោក ធន់ សុភា ជាគ្រូបង្ហាត់នៅក្លិបប្រដាល់របស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទដែលមានកូនសិស្សជាច្រើនរូបនេះ។ សិស្សល្បីៗរបស់លោកមានដូចជា ធន់ ផានិត, ធន់ រិទ្ធី, ធន់ មករា, ធន់ ចាន់តាក់ជាដើម។ លោកក៏ជាអាជ្ញាកណ្តាលដ៏មានប្រជាប្រិយភាពប្រចាំសង្វៀនបាយ័ន។
លោក ពេជ្រ សុផាន់

លោក ពេជ្រ សុផាន់ អាចត្រូវបានគេចាត់ទុកអាជីពគ្រូបង្ហាត់ទទួលបានជោគជ័យជាងអាជីពជាកីឡាករថែមទៀត។ លោកជាគ្រូបង្ហាត់នៅក្លិប«ចលនាយុវជន១៥៧គុនខ្មែរ» ដែលមានកូនសិស្សល្បីៗជាច្រើនដូចជា ពេជ្រ សម្បត្តិ, ពេជ្រ ប៊ុនសិទ្ធ, ពេជ្រ សុខឃីមជាដើម។ លោកក៏ជាចៅក្រម និងអាជ្ញាកណ្តាលប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ១រូបផងដែរ។
លោក សាន សៅយ៉ាន់

បុរសភ្នែកលិចតិចៗនេះកំពុងជោគជ័យជាគ្រូបង្ហាត់ទាំងនៅក្លិប និងជម្រើសជាតិ។ លោកជាគ្រូប្រចាំក្លិបសៅយ៉ាន់នាគគា ក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះលោកបានក្លាយជាគ្រូបង្ហាត់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជាដែលជួយឲ្យកម្ពុជាទទួលបានមេដាយមាស៦គ្រឿងពីកីឡាស៊ីហ្គេម។
លោក សេន ប៊ុនថេន
បច្ចុប្បន្ននេះ សេន ប៊ុនថេន ជាគ្រូបង្ហាត់ប្រចាំក្លិប្រដាល់ប៉ែនកាក់គុនខ្មែរដែលមានសិស្សល្បីៗជាច្រើន និងជាគ្រូបង្ហាត់ប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជាដែលទើបតែជួយក្រុមជម្រើសជាតិបានឈ្នះមេដាយមាស១៤គ្រឿងពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១១ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៧ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ