កីឡា
Ghilas ដៃគូរបស់ វី សម្ភស្ស នៅបារាំងចុងសប្តាហ៍នេះជាជើងឯកអាល់ហ្សេរី
អ្នកប្រដាល់គុនខ្មែរ វី សម្ភាស្ស ដែលគេស្គាល់ជា អេលីត សម្ភស្ស នឹងប្រកួតជាមួយកីឡាករអាល់ហ្សេរី Ghilas Barach ក្នុងកម្មវិធី«គុនខ្មែរអលស្តារ ឬ Kun Khmer All Star) នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះនៅទីក្រុងបារីស ប្រទេសបារាំង។

កីឡាករ Ghilas Barach ត្រូវបានផ្គូផ្គងជាមួយ វី សម្ភស្ស ក្នុងនាមជាកីឡាករបារាំង ប៉ុន្តែរូបគេធ្លាប់មានប្រវត្តិជាកីឡាករសញ្ជាតិអាល់ហ្សេរី។ រូបគេជាកីឡាករដែលមានបទពិសោធច្រើននៅលើសង្វៀនក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំ២០១៤ Ghilas Barach ធ្លាប់បានប្រកួតជាមួយកីឡាករប្រដាល់ថៃល្បីឈ្មោះ Saenchai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ នៅពេលនោះរូបគេត្រូវបានវីរបុរសប្រដាល់ថៃដែលកំពុងខ្លាំងលោតទាត់ផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១។
ចាប់តាំងពីពេលនោះមក រូបគេបានបន្តហ្វឹកហាត់ប្រដាល់នៅប្រទេសថៃ និងប្រឡូកនៅសង្វៀនមួយថៃជាបន្តបបន្ទាប់។ អ្វីដែលគួរឲ្យកត់សំគាល់ រូបគេធ្លាប់ឈ្នះជើងឯកមួយថៃថ្នាក់ជាតិរបស់ប្រទេសអាល់ហ្សេរីថែមទៀតផង។

ទោះបីជាយ៉ាងណា មួយរយៈពេលចុងក្រោយនេះ ដំណឹងនៃការឡើងសង្វៀនរបស់កីឡាករបារាំងរូបនេះមិនសូវមានទេ ដូច្នេះស្ថិតិនៃការប្រកួតជាក់ស្តែងមិនត្រូវបានគេដឹងច្បាស់ឡើយ។
ដោយឡែកអ្នកលេងគុនខ្មែរ វី សម្ភស្ស បានចេញប្រកួតញឹកញាប់គួរសមមួយរយៈពេលចុងក្រោយ។ ជាពិសេសរូបគេបានទៅប្រកួតនៅកម្មវិធីប្រដាល់ល្បី Thai Fight ដោយបានចាញ់ពិន្ទុជើងខ្លាំងថៃ Petchthongchai កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានប្រកួតនៅក្នុងស្រុកជាបន្តបន្ទាប់ទៀត។
វី សម្ភស្ស ស្ថិតក្នុងចំណោមកីឡាករគុនខ្មែរ៤នាក់ដែលមានឈ្មោះប្រកួតក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលតាមការគ្រោងទុកនឹងចាប់ប្រកួតវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ