Connect with us

កីឡា

ពេជ្រ សម្បត្តិ ប៉ះ Bahroumi ម្ចាស់ខ្សែក្រវាត់WBCនៅបារាំងចុងសប្តាហ៍នេះ

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ ​ត្រូវ​ធ្វើ​ការ​ធ្ងន់​​នៅ​ពេល​​ជួប​កីឡាករ​បារាំង​ Faycal Bahroumi ក្នុង​កម្មវិធី Kun Khmer All Star នៅ​យប់​​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣​ ​នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Faycal Bahroumi ជា​ជើង​ខ្លាំង​​ដែល​មាន​បទ​ពិសោធ​ច្រើន និង​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​។ រូប​គេ​បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​បារាំង​នៅ​ឆ្នាំ​២០១៩ និង​​នៅ​ឆ្នាំ​ដដែល​នោះ រូប​គេ​បាន​​ឈ្នះ​​ខ្សែ​ក្រវាត់ WBC International មួយ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​​៦១​គីឡូក្រាម បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​កីឡាករ​អ៉ីតាលី Andrea Serra ក្នុង​កម្មវិធី Hearts on Fire។

ស្ថិតិ​នៃ​ការ​ប្រកួត​ជាក់​ស្តែង​មិន​​ច្បាស់​ឡើយ ប៉ុន្តែ​បើ​តាម​យោង​តាម​ការ​បង្ហាញ​តាម​រយៈការ​ប្រកួត​កន្លង​មក ​កីឡាករ​បារាំង​មក​ពីក្លិប Team Alamos រូប​នេះ​​ធ្លាប់​​ឡើង​សង្វៀន​​មិន​ក្រោម​៥០​ដង​ឡើយ។ អាវុធ​ដែល​គ្រោះ​ថ្នាក់​របស់​ Faycal គឺ​ទាត់ និង​ចេះ​ឡើង​ជង្គង់​ ស្រប​ពេល​​កាយ​សម្បទា​រឹង​មាំ កម្ពស់​១.៧៥​ម៉ែត្រ ​រូប​គេ​ប្រហែល​ជា​ដាក់​សម្ពាធ​លើ ពេជ្រ សម្បត្តិ ដែល​មាន​កម្ពស់​ត្រឹម​តែ​១.៦៥​ម៉ែត្រ​។​

ទោះ​បី​ជា​យ៉ាង​ណា ពេជ្រ សម្បត្តិ​ ជា​កីឡាករ​វ៉ៃ​មិន​ចេះ​ចុះ​ញម​នឹង​ដៃ​គូ។ រាល់​ពេល​​ឡើង​សង្វៀន​រូប​គេ​តែង​តែ​ដើរ​​សម្រុក​ចូល​វ៉ៃ​​រហូត​តាម​រយៈកណ្តាប់​ដៃ​ធ្ងន់ៗ និងកែង​ដ៏​គ្រោះ​ថ្នាក់។

ពេជ្រ សម្បត្តិ​​ ស្ថិត​ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ​៤​​រូប​ដែល​មាន​ឈ្មោះ​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់ Kun Khmer All Star ដែល​តាម​ការ​គ្រោង​ទុក​នឹង​ចាប់​ប្រកួត​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​សង្វៀន​ Michel Jaz Gymnasium តំបន់​ Bussy Saint George ក្នុង​ទី​ក្រុង​បារីស ប្រទេស​បារាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម