កីឡា
អ្នកប្រដាល់ចាស់វស្សា៤នាក់វិលមកកាន់សង្វៀនវិញ
មួយរយៈពេលចុងក្រោយ កីឡាករប្រដាល់គុនខ្មែរចាស់វស្សាជាច្រើនរូបបានវិលមកកាន់អាជីពប្រដាល់ឡើងវិញ បន្ទាប់ពីបាត់មុខពីពិភពប្រដាល់គុនខ្មែរច្រើនឆ្នាំ។ កីឡាករខ្លះមានបញ្ហារបួស និងអ្នកខ្លះអាយុច្រើនចេញទៅធ្វើការងារផ្សេងដើម្បីចិញ្ចឹមជីវិត ប៉ុន្តែនៅពេលជាសះស្បើយពីរបួស ឬការងារមិនសូវល្អប្រសើរ ពួកគាត់បានវិលមកកាន់សង្វៀនជាថ្មី។
ឡុង សុវណ្ណឌឿន

ឡុង សុវណ្ណឌឿន បានបាត់មុខពីសង្វៀនប្រហែលជាបីបួនឆ្នាំហើយ ដោយសារអាយុច្រើន និងបង្កើតការងាររកស៊ីផ្ទាល់ខ្លួន ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០២៣នេះ រូបគេបានឡើងមកកាន់សង្វៀនជាថ្មី។ ៣សប្តាហ៍មុន រូបគេបានប្រកួតស្មើជាមួយកីឡាករឡាវ ស៊ីធឿន និងកាលពីចុងសប្តាហ៍កន្លងទៅនេះបានប្រកួតចាញ់កីឡាករថៃ Korgamesthakrai ។
ឡុង សុភី

ប្អូនប្រុសរបស់លោកគ្រូ ឡុង សារវ័ន្ត ក៏ត្រូវបានគេឃើញឡើងមកកាន់វិញបាន២លើកហើយ បន្ទាប់ពីបាត់មុខពីប្រដាល់គុនខ្មែរយូរ។ ការវិលមកកាន់សង្វៀនវិញលើកទី១ ឡុង សុភី បានប្រកួតឈ្នះពិន្ទុកីឡាករឡាវ ស៊ីធឿន និងចុងក្រោយកាលពីសប្តាហ៍មុននេះបានចាញ់កីឡាករថៃ យ៉តឌីហ្សែល លូកចៅម៉ៃសៃថង។
ម៉ឺន សុភា

អ្នកប្រដាល់ជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ត្រូវបានគេដឹងថា បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ប្រមាណជាង៤ឆ្នាំមកហើយដោយសាររបួស ប៉ុន្តែកាលពីសប្តាហ៍មុននេះរូបគេបានឡើងសង្វៀនជាថ្មី។ ការវិលមកកាន់សង្វៀនជាថ្មីនេះ ម៉ឺន សុភា នៅតែមានបច្ចេកទេសវ៉ៃបានល្អ ប៉ុន្តែទម្ងន់ឡើងជាងមុនច្រើន។ រូបគេបានប្រកួតឈ្នះពិន្ទុលើកីឡាករអង់គ្លេស ម៉ាទីន កាលពីសប្តាហ៍មុន។
វង្ស ណយ

វង្ស ណយ បានបាត់មុខពីសង្វៀនគុនខ្មែរច្រើនឆ្នាំដែរហើយដោយបានទៅរកស៊ីលក់ងៀតក្របី ប៉ុន្តែរូបគេនៅមិនទាន់អស់អាល័យនឹងអាជីពប្រដាល់ឡើយ។ រូបគេក៏បានវិលត្រឡប់មកកាន់សង្វៀនជាថ្មីដោយទទួលបានការចាប់អារម្មណ៍ពីមហាជន។ ការវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះ វង្ស ណយ នៅតែមានសន្ទុះចិត្តសម្រុកវ៉ៃដូចមុន ប៉ុន្តែបើនិយាយពីកម្លាំងស៊ុហ្វវិញគឺខ្សោយ ដែលធ្វើឲ្យកីឡាករអ៉ីរ៉ង់ អាប៊ូលហ្វាហ្សល៍ ផ្តួលឲ្យសន្លប់ក្នុងទឹកទី២៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ