Connect with us

កីឡា

ដៃ​គូ​របស់​ មឿន សុខហ៊ុច នៅ​បារាំងចុង​សប្តាហ៍នេះត្រូវបានដូរដាក់អ្នកថ្មី

បានផុស

នៅ

កីឡាករ​​ម៉ារ៉ុក Yanis Kassem ​មិន​បាន​ប្រកួត​ជា​មួយ​អ្នក​​លេង​គុន​ខ្មែរ មឿន សុខហ៊ុច ក្នុង​កម្មវិធី Kun Khmer All Star នៅ​យប់​​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

នៅ​ពេល​សារព័ត៌មាន​កម្ពុជា​សាក​សួរ​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ក្នុង​គុន​ខ្មែរ​អលស្តារ​លើក​ដំបូង​នៅ​ប្រទេស​បារាំង កីឡាករ Yanis Kassem បាន​ឆ្លើយ​ថា រូប​គេ​មិន​​បាន​ប្រកួត​ទេ និង​ត្រូវ​​បាន​​ប្តូរ​ដាក់​កីឡាករ​ផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូប​គេ​បាន​និយាយ​ថា ៖«ខ្ញុំ​មិន​បាន​ប្រកួត​ទេ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​នៅ​ប្រទេស​បារាំង​ទេ ពី​ព្រោះ​ខ្ញុំ​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ។ ខ្ញុំ​ពិត​ជា​សោក​ស្តាយដែល​មិន​បាន​ប្រកួត​។ តាម​ខ្ញុំ​ដឹង​ថា គេ​ដូរ​ដាក់​កីឡាករ​ផ្សេង តែ​ខ្ញុំ​អត់​ដឹង​​ថា កីឡាករ​ណា​ទេ»។ រូប​គេ​ទើប​តែ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​នៅ​ប្រទេស​បារាំង។

ស្ថិត​ក្នុង​វ័យ​ប្រហែល​ជា​២៥​ឆ្នាំ Yanis Kassem ជា​កីឡាករ​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​លើ​សង្វៀន​ ​ដោយសារ​រូប​គេ​បាន​ហ្វឹក​ហាត់ និង​ប្រកួត​នៅ​ប្រទេស​ថៃ។ រូប​គេ​ធ្លាប់​ប្រកួត​បាន​ប្រមាណ​ជាង​៣០​ដង។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេលនេះ ​​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ដែល​​ដឹក​នាំ ដោយ​លោក ស៊ន អេលីត នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ដោះ​ដូរ​កីឡាករ​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ មឿន សុខហ៊ុច ឡើយ។

តាម​ការ​គ្រោង​ទុក អ្នក​លេង​​​គុន​ខ្មែរ​៤​នាក់​​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់ Kun Khmer All Star ​​វេលា​ម៉ោង​១០​យប់ ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​សង្វៀន​ Michel Jaz Gymnasium តំបន់​ Bussy Saint George ក្នុង​ទី​ក្រុង​បារីស ប្រទេស​បារាំង​មាន​ដូច​ជា ពេជ្រ សម្បត្តិ, មឿន សុខហ៊ុច, អេលីត សម្ភស្ស និង អេលីត សាន់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម