កីឡា
សុខ ធី និយាយក្នុងបទសម្ភាសមួយពីជនជាតិថៃខ្លះមើលងាយខ្មែរ
កីឡាករប្រដាល់គុនខ្មែរ សុខ ធី បានផ្តល់បទសម្ភាសមួយដល់សារព័ត៌មានថៃដែលរូបគេនិយាយជាភាសាថៃជុំវិញស្ថានភាពប្រដាល់របស់ខ្លួន និងការមើលងាយខ្មែរដែលធ្វើឲ្យរូបគេមិនអាចទ្រាំនៅថៃបន្តទៀតបាន។
កាលពីប៉ុន្មានសប្តាហ៍មុន សុខ ធី បានសរសេរលើគណនី Facebook ថា រូបគេលែងទ្រាំរស់នៅទឹកដីថៃទៀតហើយ ពីព្រោះខ្លួនត្រូវបានហាមឡើងប្រកួតនៅទីនោះ។ សង្វៀនប្រដាល់ថៃមិនឲ្យរូបគេឡើងប្រកួត ដោយសារខ្លួនជាជនជាតិខ្មែរ។ នៅពេលហាមឡើងសង្វៀនបែបនេះ តើឲ្យខ្លួនចិញ្ចឹមប្រពន្ធ និងកូនដោយរបៀបណា។ រូបគេបានសម្រេចចិត្តនឹងនាំប្រពន្ធ និងកូនទៅរស់នៅកម្ពុជាវិញ ហើយអាចឡើងប្រកួតបានដើម្បីចិញ្ចឹមជីវិត។

សារខ្លីៗជាបន្តបន្ទាប់ទៀត សុខ ធី បានលើកឡើងពីការមិនព្រមឡើងប្រកួតដោយសារតែមិនឲ្យប្រកួតតំណាងគុនខ្មែរ។ សាររបស់អ្នកលេងគុនខ្មែរជាភាសាថៃរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅថៃ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកសារព័ត៌មានថៃបានទៅសម្ភាសរូបគេថែមទៀត។
ក្នុងបទសម្ភាសនិយាយជាភាសាថៃនោះ សុខ ធី បានប្រាប់«កម្ពុជាថ្មី»ថា ខ្លួនបាននិយាយពីអ្វីដែលខ្លួនបានជួប និងឮដែលជនជាតិថៃមួយចំនួនបានមើលងាយមកលើខ្លួន និងពលរដ្ឋខ្មែរ។ ការមើលងាយកើតឡើង បន្ទាប់ពីគុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សុខ ធី បានប្រាប់ពីអ្វីដែលបាននិយាយក្នុងវីដេអូនោះ ៖«ខ្ញុំនិយាយពីពួកថៃដែលមើលងាយកីឡាខ្មែរយើង។ ថៃអត់ចេះបែងចែកឲ្យច្បាស់លាស់ទេ ពួកថៃបាននិយាយថា កុំទៅវ៉ៃជាមួយខ្មែរ នាំឲ្យខូច នាំឲ្យស្អុយ»។
កីឡាករប្រដាល់គុនខ្មែររូបនេះបានបញ្ជាក់ថា នៅក្នុងវីដេអូនោះ រូបគេបាននិយាយច្រើន ប៉ុន្តែរូបគេមិនសូវចេះបកស្រាយនៅពេលនិយាយជាភាសាខ្មែរ ប៉ុន្តែគោលបំណងសំខាន់ក្នុងវីដេអូគឺបង្ហាញពីការមើលងាយរបស់ថៃលើខ្លួន និងខ្មែរ។
កីឡាករប្រដាល់មកពីខេត្តបន្ទាយមានជ័យ សុខ ធី គ្រោងនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅដើមខែកក្កដាខាងមុខនេះដើម្បីពិភាក្សាជាមួយឧកញ៉ា ស្រី ចាន់ថន ពីផែនការដែលអាចផ្តល់ឲ្យរូបគេអាចនាំប្រពន្ធ និងកូនមករស់នៅកម្ពុជាបាន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ