Connect with us

កីឡា

កក្រើក​យប់​នេះ​ ពេជ្រ សម្បត្តិ ប៉ះ Faycal ជាម្ចាស់ខ្សែក្រវាត់WBC

បានផុស

នៅ

យប់​ថ្ងៃ​សៅរ៍ ទី២៤ ខែ​មិថុនា​នេះ អ្នក​លេង​គុន​ខ្មែរ​ជា​ច្រើន​រូប​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​កណ្តាប់​ដៃ រន្ទះ​ជើង និង​កែង​របស់​ម្ចាស់​ផ្ទះ​បារាំង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Kun Khmer All Star លើក​ដំបូង​នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូ​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​ក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ះ​កីឡាករ​បារាំង​ Faycal Bahroumi ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់មួយ​ថៃ​អន្តរជាតិ​ WBC International។ រូប​គេ​ជា​កីឡាករ​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន និង​​មាន​ភាព​រឹង​មាំ​ក្នុង​ការ​ប្រកួត​លើ​សង្វៀន។

​កីឡាករ​បារាំង​មក​ពីក្លិប Team Alamos រូប​នេះ​​ធ្លាប់​​ឡើង​សង្វៀន​​មិន​ក្រោម​៥០​ដង​ឡើយ។ អាវុធ​ដែល​គ្រោះ​ថ្នាក់​របស់​ Faycal គឺ​ទាត់ និង​ឡើង​ជង្គង់​។ ស្រប​ពេល​​កាយ​សម្បទា​រឹង​មាំ កម្ពស់​១.៧៥​ម៉ែត្រ ​រូប​គេ​ប្រហែល​ជា​ដាក់​សម្ពាធ​ខ្លាំង​លើ ពេជ្រ សម្បត្តិ ដែល​ទាប​ជាង។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ទុក​ចិត្ត​លើ​អ្នក​លេង​គុនខ្មែរ  ពេជ្រ សម្បត្តិ​ ដែល​ជាកីឡាករ​អង់អាច ក្លាហាន និង​មិន​ចេះ​មិន​ចេះ​ចុះ​ញម​​​ដៃ​គូ​ឡើយ​។ រាល់​ពេល​​ឡើង​សង្វៀន​ រូប​គេ​តែង​តែ​ដើរ​​សម្រុក​ចូល​វ៉ៃ​​រហូត​តាម​រយៈកណ្តាប់​ដៃ​ធ្ងន់ៗ និងកែង​ដ៏​គ្រោះ​ថ្នាក់ ដូច្នេះ​ច្បាស់​ណាស់​គូ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើកទី​ក្រុង​បារីស ប្រទេស​បារាំង។

ក្រៅ​ពី​គូ​រវាង ពេជ្រ សម្បត្តិ ប៉ះ​ Faycal Bahroumi អ្នក​គាំទ្រ​នឹង​បាន​ឃើញ​​ឆាក​ប្រយុទ្ធ​រវាង​កីឡាករ​កម្ពុជា វី សម្ភស្ស និង​កីឡាករ Ghilas Barach ដែល​ជា​ជើង​ឯក​របស់​ប្រទេស​អាល់ហ្សេរី ខណៈ អេលីត សាន់ ប៉ះ Hamza Moudo ហើយ​ មឿន សុខហ៊ុច ក៏​ប្រកួត​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់​ពី​ដៃ​គូ​ឡើយ បន្ទាប់​ពី​កីឡាករ Yanis Kassem  បាន​ប្រាប់​ខ្លួន​នៅ​ប្រទេស​ថៃ​មិន​បាន​ទៅ​ប្រកួត​ទេ។

​កម្មវិធី​ប្រដាល់ Kun Khmer All Star ​តាម​ការ​គ្រោង​ទុក​នឹង​ចាប់​ប្រកួត​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​សង្វៀន​ Michel Jaz Gymnasium តំបន់​ Bussy Saint George ក្នុង​ទី​ក្រុង​បារីស ប្រទេស​បារាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម