Connect with us

កីឡា

Thiago ប្រកាស​សង​សឹក​ឲ្យ ឈឿង ល្វៃ លើ Sammy

បានផុស

នៅ

កីឡាករប្រេស៊ីល​សញ្ជាតិ​ខ្មែរ សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira) បាន​ប្រកាស​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ ឈឿង ល្វៃ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​លេង​ឆ្លង​ដែន សាមី បានឆាមេក វាយ​​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាល​ពី​យប់​មិញ។

ជំនួប​សង​សឹក​របស់ ឈឿង ល្វៃ លើកីឡាករ​ថៃ សាមី កាលពីមិញ​បាន​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ។ ការ​ពិត​​នៅ​លើ​សង្វៀន​បង្ហាញ​ថា ឈឿ ល្វៃ មាន​​ចំណុច​ខ្វះ​ខាត​ច្រើន​ទាំង​បច្ចេកទេស ភាព​ស៊ូ​ធន់ និង​ស្មារតី។ ផ្ទុយ​ទៅ​វិញ កីឡាករ​ថៃ​បាន​បង្ហាញ​កាន់​តែ​ខុស​ប្លែក​ជាង​អ្វី​ដែល​ខ្លួន​បាន​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​គ្រាន់​តែ​ចាប់​ផ្តើម​ទឹក​ទី១​ភ្លាម សាមី បាន​ចាប់​ផ្តើម​វាយ​សម្រុក​ចូល​តែ​ម្តង​តាម​រយៈ​កណ្តាប់​ដៃ និង​ទាត់​ជើង​ក្រោម​ផ្ទួន​ៗ។ កណ្តាប់​ដៃ​ធ្ងន់ និង​ទាត់​ជើង​ក្រោម​ក៏​ធ្ងន់​បានជំរុញ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​​បាត់​បង់​បច្ចេកទេស​ក្នុង​ការ​ទប់​ទល់ ហើយ​ព្យាយាម​ថយ​ក្រោយ។

ឈឿង ល្វៃ ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​លើកទី​១ បន្ទាប់​ពី សាមី វាយកណ្តាប់​ដៃ​ស្តាំ​ចំមុខ​។ បន្ទាប់​មកកីឡាករ​ថៃ​ទាត់​ជើង​ក្រោម​ឲ្យ​ដួល​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​ជា​លើក​ទី២។ លើក​ទី​៣ សាមី វាយ​កណ្តាប់​ដៃ​ឆ្វេង​ត្រូវ​មុខ​ពេញ​បណ្តាល​ឲ្យ​អាជ្ញា​កកណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

តាម​រយៈ​បរាជ័យ​នេះ កីឡាករប្រេស៊ីល​សញ្ជាតិ​ខ្មែរ សែន ច័ន្ទឫទ្ធីគុន បាន​ប្រកាស​ថា ៖«ខ្ញុំ​នឹង​​​ប្រកួត​ជា​មួយ Sammy ​ដើម្បី​សង​សឹង​ឲ្យ​ប្អូន​ប្រុស​របស់​ខ្ញុំ ឈឿង ល្វៃ ដែល​បាន​ចាញ់»។

នេះ​ជាបរាជ័យ​លើក​ទី​២របស់​អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ ​​ក្រោម​កណ្តាប់​ដៃ និង​រន្ទះ​ជើង​របស់​ សាមី បន្ទាប់​ពី​លើក​ទី​១​កាល​ពី​ខែ​មេសា​​បាន​ចាញ់​ដោយ​សារ​ខូច​ជើង​ក្រោម។ លើក​ទី​២​នេះ​រឹត​តែ​ធ្ងន់​ជា​លើក​ទី​១​ ពី​ព្រោះ​តស៊ូ​បាន​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ និង​ធ្វើ​អ្វី​មិន​កើត​លើ​កីឡាករ​ថៃ​សោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម