Connect with us

កីឡា

ឈឿង ល្វៃ សុំសម្រាកមួយរយៈដោយនិយាយថា «​មិន​មាន​មុខជួបបងប្អូនទៀតទេ»

បានផុស

នៅ

ម្ចាស់​មេដាយ​មាសស៊ីហ្គេម ឈឿង ល្វៃ បាន​សុំ​ទោស​ដល់​អ្នក​រាល់​គ្នា និង​និយាយ​ថា គ្មាន​មុខ​ជួប​​ប្អូន​ទៀត​ទេ បន្ទាប់​ពី​រូប​គេ​ធ្វើ​មិន​បាន​​ល្អ​ក្នុងជំនួប​សង​សឹក​លើ​​អ្នក​លេង​ឆ្លង​ដែន​ថៃ សាមី បាន​ចាមេក នា​យប់​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣។

ឈឿង ល្វៃ ត្រូវ​បាន​កីឡាករ​ថៃ សាមី ​​វាយ​យក​ឈ្នះ​បាន​យ៉ាង​លឿន​​ត្រឹម​ទឹក​ទី​១​​ដោយ​ប្រើ​កណ្តាប់​ដៃ និង​ទាត់​ជើង​ក្រោម​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ដល់​ទៅ​២​ដង និង​លើក​ទី​៣​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​ប្រដាល់​មក​ពី​ខេត្ត​កំពង់ធំ​បាន​និយាយ​ថា ៖«សុំទោស​បងប្អូន សុំទោស​លោក​គ្រូ សុំទោស​ដែល​ខ្ញុំ​ធ្វើ​មិន​បាន។ ខ្ញុំ​សុំ​សម្រាក​មួយ​រយៈ​ហើយ អរគុណ​ដែល​ចាំ​គាំទ្រ។ ខ្ញុំ​​ខំ​ពង្រឹងដែរ​ នៅ​តែ​មិន​ទាន់​ជា​។ អរគុណ​ក្តី​ស្រឡាញ់​របស់​បង​ប្អូន​ មិន​មាន​មុខជួប​បងប្អូន​ទៀ​តទេ​។ សុំ​មិន​មាន​ការ​ឆ្លើយតប​អាធ្យាស្រ័យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​សំណេរនេះ​មាន​ន័យ​ថា ​ជើង​ដែល​ធ្លាប់​ត្រូវ​បាន​កីឡាករ​ថៃ សាមី ទាត់​ឲ្យ​ដើរ​លែង​រួច​ក្នុង​ជំនួប​លើក​ទី១​កាល​ពី​ខែ​មេសា​នោះ​មិន​ទាន់​ជា​សះស្បើយ​ពេញលក្ខណៈ​ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​ពង្រឹង​ច្រើន​សប្តាហ៍​​ក៏​ដោយ។ រូប​គេ​នឹង​សម្រាកពង្រឹង​វិជ្ជាគុន​​យូរ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​កាយ​សម្បទា​រឹង​មាំ ស៊ូធន់ និង​​មាន​គុណភាព។

ឈឿង ល្វៃ ជា​កីឡាករ​ដែល​មានអាវុធ​ល្អ និង​កាយ​សម្បទា​អំណោយ​ផល​ពី​ធម្មជាតិ ប៉ុន្តែ​​រូប​គេ​នៅ​ខ្ចី​ទាំង​​ភាព​ធន់ ស៊ូ និង​កម្លាំង​​ស៊ុហ្វ​​។ នៅ​ពេល​ដៃ​គូ​វាយ​ត្រូវ​​ធ្ងន់​គឺ​ងាយ​បាក់​ស្រុត និង​ឈឺ​ចាប់​។ រូប​គេ​ត្រូវ​ការ​បង្កើន​ការ​ហ្វឹក​ហាត់​​ឲ្យ​ខ្លាំង​បន្ថែម​ទៀត។  

ទោះ​បី​ជា​យ៉ាង​ណា ពាក្យ​ថា កីឡា​គឺ​មាន​ឈ្នះ ចាញ់ និង​ស្មើ​ ដូច្នេះ​អ្វី​ដែល​សំខាន់​ ត្រូវ​មាន​ស្មារតី​តស៊ូ មិន​បោះ​បង់ និង​ព្យាយាម​ពង្រឹង​សមត្ថភាព​បន្ត​ទៀត។

មុន​ពេល​ប្រកួត​ជា​មួយ សាមី លើក​ទី​២​នេះ ឈឿង ល្វៃ បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​​សម្រាប់​ប្រភេទ​កីឡា​ឃីក​បុក​ស៊ីង​ដែល​ធ្វើ​ឲ្យ​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

​ក្រោម​បទចោទ​ដូចគ្នា Duterte ត្រូវចាប់​ខ្លួន​​ ខណៈ ​Min Aung Hlaing បន្ត​កាន់​អំណាច

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋសិក្សារៀបចំបុណ្យភ្នំ ថែមពីលើបុណ្យសមុទ្រ បុណ្យទន្លេ ដើម្បីទាញប្រយោជន៍ពីភ្ញៀវទេសចរជូនពលរដ្ឋ

ឃាតកម្ម
សន្តិសុខសង្គម៣ នាទីutes មុន

ករណីឃាតកម្មលើស្ត្រីម្នាក់នៅដីឡូត៍ក្នុងខណ្ឌ​ឬស្សីកែវ ជនដៃដល់ជាអតីតប្ដីជនរងគ្រោះ ហើយបានទៅចងកសម្លាប់ខ្លួននៅស្រុកកំណើត

សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ៧,៥ លាននាក់នៅឆ្នាំ ២០២៥

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ប្រពន្ធ Justin សង្ស័យ​ចំអក Selena និងគូដណ្ដឹង តាមរយៈចុចគាំទ្ររូបភាពអាក្រក់ៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម