Connect with us

កីឡា

ពេជ្រ ប៊ុនសិទ្ធ​ ប្តេជ្ញា​បន្ត​ការ​ហ្វឹក​ហាត់ ទោះ​ឈ្នះខ្សែក្រវាត់លើកដំបូង

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ពេជ្រ ប៊ុនសិទ្ធ បាន​ប្តេជ្ញា​​បន្ត​ការ​ហ្វឹក​ហាត់​​បន្ថែម​​ទៀត​ បើ​ទោះ​បី​ជា​ខ្លួន​​ឈ្នះខ្សែក្រវាត់​ខារ៉ាបាវ លើក​ដំបូង​ក្នុង​អាជីព​ តាម​រយៈជ័យជម្នះ​លើ​កីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ កាល​ពី​​យប់ ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ ប៊ុនសិទ្ធ និយាយថា ៖«ខ្ញុំនឹង​បន្ត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់បន្ថែមឲ្យខ្លាំង។ រាល់ការប្រកួតខ្ញុំ​នឹង​ខំវ៉ៃឲ្យដូចប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃ​នេះ​ដែរ»។

ក្នុង​យុទ្ធនាការ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​នេះ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ធ្វើបានល្អឥតខ្ចោះចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គសន្សំពិន្ទុក្នុង៤ប្រកួត ពេជ្រ ប៊ុនសិទ្ធ មិនដែលស្គាល់ពាក្យថាចាញ់ទេគឺប្រកួតទី១​បានឈ្នះកីឡាករ​ថៃ​ ស៊ែងតៈវ៉ាន់ ឆ.ហាផាយ៉ាក់ ដោយពិន្ទុ, ប្រកួតទី២ ផ្តួលកីឡាករថៃ ថៈឡេកងើន ក្នុងទឹកទី២, ប្រកួតទី៣ ផ្តួលកីឡាករថៃ ឡាហ្វាន់ ក្នុងទឹកទី៣ និងប្រកួតទី៤ផ្តួលកីឡាករថៃ ផេតផាកភូមិ ក្នុងទឹកទី១។

ពេជ្រ ប៊ុនសិទ្ធ សម្រាប់ប្រកួតលើសង្វៀនផ្ទាល់វិញ មិនថាប៉ះកីឡាករកម្ពុជាឬប៉ះកីឡាករបរទេស​ទេ រូបគេព្យាយាមវ៉ៃឲ្យអស់ពីសមត្ថភាពមិនធ្វើឲ្យអ្នកគាំទ្រខកបំណ​ង​ឡើយ។

ពេជ្រ ប៊ុនសិទ្ធ ​បាន​បន្ដថា ៖«ខ្ញុំចង់​ប្រកួត​ជា​មួយ​​កីឡាករបរទេសជាងកីឡាករខ្មែរ។ សម្រាប់គូប្រកួតវិញឲ្យតែគេចាប់គូ​ឲ្យគឺខ្ញុំប្រកួតបានទាំងអស់ឲ្យតែគីឡូស្មើគ្នា»។

ក្រោមក្រសែភ្នែកទស្សនិជនរាប់ពាន់នាក់​នៅសង្វៀនបាយ័នស្ទឹងមានជ័យ ពេជ្រ ប៊ុនសិទ្ធ ពិតជាធ្វើបានល្អមែនទែន ដោយផ្ដួលកីឡាករថៃ ផេតផាកភូមិ ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ ដោយអាជ្ញាកណ្ដាលរាប់ដល់១០ នៅតែមិនអាចក្រោកបាន។ ការឈ្នះខ្សែក្រវាត់មិញនេះក៏ជាជោគជ័យដ៏ធំសម្រាប់រូបគេផ្ទាល់ក៏ដូចជាលោកគ្រូ ពេជ្រ សុផាន់ ផងដែរ។

«សម្រាប់កីឡាករ បើចង់ជោគជ័យគឺត្រូវប្រឹងប្រែង​ហ្វឹក​ហាត់ គោរពវិន័យ និងស្ដាប់បង្គាប់គ្រូ»។ ពេជ្រ ប៊ុនសិទ្ធ បានបញ្ជាក់។

កីឡាករ​រូប​នេះ​បន្ថែម​ថា កាយសម្បទា​​ជា​រឿង​សំខាន់ក្នុងនាមជាកីឡាករប្រដាល់ ប៉ុន្ដែរឿងដែលមិនអាចខ្វះបានគឺការគោរពវិន័យ ស្ដាប់ការណែនាំរបស់គ្រូ ព្យាយាម​ហ្វឹក​ហាត់មានភាព តស៊ូ អំណត់​អត់​ធន់​ និងមានឆន្ទៈខ្ពស់ទើបអាចឈានទៅភាពជោគជ័យបាន។

អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ដែលមានដើមកំណើតនៅខេត្តបាត់ដំបង មានវ័យត្រឹមតែ២៣ឆ្នាំ ប៉ុន្តែបទពិសោធលើសង្វៀន​រហូត​១២៨​ដង ក្នុង​នោះ​ឈ្នះ៩៣​ដង ដោយ​ធ្លាប់​​ផ្ដួលដៃគូឲ្យសន្លប់​​៤៤​ដង​ ស្មើ​១១​ដង និងចាញ់២៤ដង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ផ្ទះថ្មី ៦៥ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់រួចរាល់ជូនអតីតយុទ្ធជន

ព័ត៌មានជាតិ៥ នាទីutes មុន

អនុរដ្ឋលេខាធិការក្រសួងការងារ ស្នើ រដ្ឋបាលរោងចក្រ និងភាគីពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ ចូលរួមគាំទ្រកម្មវិធី ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល

កីឡា៩ នាទីutes មុន

ក្លិប៣​កំពុង កសាង​មូលដ្ឋានគ្រឹះ​​អ្នក​គាំទ្រផ្ទាល់​ខ្លួន​យ៉ាង​ល្អ​​នៅតាម​ខេត្ត

ជីវិតកម្សាន្ដ២៩ នាទីutes មុន

អតីត CEO ជាប់ពន្ធនាគារ១ឆ្នាំ ក្រោយប្រើហិង្សាលើតារាមិនទាន់គ្រប់អាយុ

សន្តិសុខសង្គម៦០ នាទីutes មុន

ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម អគ្គិភ័យបានកើតឡើង១១លើកនៅទូទាំងប្រទេស និងស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម